កំពង់ចាម៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្ត កំពង់ចាម បានជម្រាបជូនដំណឹងដល់សាធារណជន និងជាពិសេសប្រជាពលរដ្ឋនៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម ពាក់ព័ន្ធនិងករណីបុរសម្នាក់ដែល វិជ្ជមានវីរុសកូវីដ១៩ ហើយបានទៅចូលរួមពីធីមង្គលការមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាមនៅថ្ងៃទី២១ កុម្ភ: ឆ្នាំ២០២១ ហើយក្រោយមកនៅថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២១ បុរសម្នាក់នោះត្រូវបានក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ពិនិត្យលើសំណាកវិភាគ រកឃើញថា មានផ្ទុកនូវវីរុស កូវីដ១៩។
ហេតុការណ៍នេះ ក៏បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងជាពិសេសទៅទៀតនោះ ក៏មានការអំពាវនាវពីសំណាក់រដ្ឋបាលខេត្ត ហើយអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ មេត្តាទៅយកសំណាក និងធ្វើចត្តាឡឺស័ក ដើម្បីបញ្ចៀសពីហានិភ័យ ក៏ដូចជាបង្ការការឆ្លងចូលដល់សហគមន៍ផងដែរ។
គួរកត់សម្គាល់ផងដែរថា បុគ្គលដែលវិជ្ជមានកូវីដ១៩ ខាងលើ ក៏មានទីលំនៅផ្ទាល់ខ្លួន ស្ថិតនៅក្នុង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]