បរទេស៖ សាធារណរដ្ឋកូតឌីវ័រ បានក្លាយជាប្រទេសទីពីរប្រចាំតំបន់អាហ្រិកខាងលិច ដែលបានទទួលវ៉ាក់សាំងកូវីដ១៩ ពីអង្គការសុខភាពពិភពលោក (WHO) តាមរយៈកម្មវិធី Covax ក្នុងការចែកចាយវ៉ាក់សាំងជាសកល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera ។
វ៉ាក់សាំងកូវីដ១៩ Oxford-AstraZeneca ផលិតដោយវិទ្យាស្ថាន Serum ក្នុងប្រទេសឥណ្ឌាចំនួន ៥០៤,០០០ដូស ត្រូវបានដឹកជញ្ជូនតាមយន្តហោះទៅរដ្ឋធានី Abidjan ប្រទេសកូតឌីវ័រកាលពីថ្ងៃសុក្រ ដែលវាជាការត្រួសត្រាយផ្លូវសម្រាប់ប្រទេសនៅតំបន់អាហ្វ្រិកខាងលិចមួយនេះ អាចបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩របស់ខ្លួន នៅសប្តាហ៍ក្រោយបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ប្រទេសហ្គាណា ដែលទទួលបានវ៉ាក់សាំងតាមរយៈកម្មវិធី Covax ដំបូងគេបំផុតកាលពីថ្ងៃពុធ ត្រូវបានអង្គការ WHO និង UNICEF ហៅថាជាប្រតិបត្ដិការផ្គត់ផ្គង់ និងចែកចាយធំជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះដែរ នៅត្រឹមដំណាច់ឆ្នាំ ២០២១ កម្មវិធី Covax មានផែនការចែកចាយវ៉ាក់សាំងជិត ២ពាន់លានដូស ទៅបណ្តាប្រទេសមានប្រាក់ចំណូលទាប និងមធ្យមជាង ៩០ នៅទូទាំងពិភពលោក ក្នុងគោលបំណងធ្វើឱ្យមានសមភាពនៃដំណើរការចាក់វ៉ាក់សាំងរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រ។
គួរជម្រាបថា វ៉ាក់សាំងកូវីដ១៩កញ្ចប់ដំបូងនេះ នឹងត្រូវចាក់ជូនប្រជាជនកូតឌីវ័រជាង ២៥ម៉ឺននាក់ ខណៈបច្ចុប្បន្នប្រទេសនៅតំបន់អាហ្វ្រិកខាងលិចនេះ មានករណីឆ្លង ៣២,២៩៥ករណី ស្លាប់ ១៨៨ករណី ចាប់តាំងពីមានការឆ្លងរាលដាលលើកដំបូង កាលពីថ្ងៃទី ១១ ខែមីនា ឆ្នាំមុន៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]