កម្សាន្ត៖ ក្រោយពីត្រៀមកាយត្រៀមចិត្ត ខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម ថ្ងៃប្រកួតបវរកញ្ញាឯក Miss Grand International ដែលប្រព្រឹត្តិឡើងនៅប្រទេសថៃ ក៏ខិតជិតមកដល់ ក្នុងនោះដែរ បវរកញ្ញាឯក តំណាងកម្ពុជា លីវ ជាលី នឹងចេញដំណើរទៅប្រទេសថៃ ថ្ងៃនេះហើយ។
នេះបើយោងតាម ផេកផ្លូវការ Miss Grand Cambodia របស់ក្រុមហ៊ុនមហាហង្ស នាថ្ងៃនេះ បានបញ្ជាក់ថា នារសៀលថ្ងៃនេះ កញ្ញា លីវ ជាលី នឹងត្រៀមលក្ខណៈដើម្បីចេញដំណើរទៅកាន់ប្រទេសថៃ ដើម្បីចូលរួមប្រកួត Miss Grand International ២០២០ ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា កញ្ញា លីវ ជាលី នឹងធ្វើដំណើរទៅកាន់ប្រទេសថៃតែម្នាក់ឯងប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ការប្រកួត Miss Grand International នេះ នឹងប្រព្រឹត្តិឡើងនៅប្រទេសថៃ នាថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១នេះ។
ក្នុងនោះដែរ គេសង្កេតឃើញមាន សារជូនពរអបអរសារទរ និង លើកទឹកចិត្ត កញ្ញា លីវ ជាលី ក្នុងនាមជាបវរកញ្ញាឯកជាតិ ក្នុងការចូលរួមប្រកួតនៅប្រទេសថៃតំណាងកម្ពុជា ក្នុងរយៈពេលឆាប់ៗនេះ ពីសំណាក់អ្នកនៅលើបណ្តាញសង្គមហ្វេសប៊ុកផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]