ថៃ៖ តារាសម្តែងស្រី Sririta Jensen ឃើញថា តាំងពីរៀបការរួចមក តារាស្រីរូបនេះតែងតែបង្ហោះរូប ពីជីវិតស៊ីវិល័យ នៃដូចព្រះនាងម្ចាស់ ហេតុដូច្នេះ បានធ្វើឲ្យមហាជនកាន់តែជក់ចិត្ត និងរង់ចាំតាមដានពីការរស់នៅប្រចាំថ្ងៃរបស់នាងតែម្តង។

យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តែ Sririta បានធ្វើឲ្យមានការចាប់អារម្មណ៍ ជាខ្លាំងការលេងស្ទាយ៍អ្នកម៉ាក់សម័យថ្មីកំពុងមានផ្ទៃពោះ ក្នុងលេងស្ទីលតុបតែងខ្លួនយ៉ាងលេចធ្លោ ជាមួយរូបរាងពរពោះ បានរយៈពេល ៣៥សប្ដាហ៍ នៃកូនដំបូងរបស់តារាស្រីរូបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះ បានគ្រងឈុតរ៉ូបពណ៌ខ្មៅ មានសភាពតឹងណែន បានរំលេចរាងឃើញយ៉ាងច្បាស់ នៃអក្សរ S ខណៈពោះរបស់នាងកាន់តែធំ អ្វីដែលពិសេសនោះ រូបនាងនាងមិនភ្លេចឡើយ ជាមួយស្បែកជើងកែងចោតខ្ពស់ ពិតជាសាកសម និងធ្វើឲ្យ Sririta ទាក់ទាញថែមមួយកម្រិតទៀត។

តួយ៉ាង ភាពស្រស់ស្អាត របស់អ្នកម៉ាក់កំពុងពរពោះរូបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការចាប់អារម្មណ៍​ក៏ដូចជាលាន់មាត់សរសើរ ព្រោះតែស្ត្រីមានផ្ទៃពោះភាគច្រើន​តែងតែមានភាពបាត់បង់រូបសម្រស់ខ្លះៗ ដោយសារការប្រែប្រួលកំពុងតែពរពោះ ខណះដែររូបនាង នៅតែមានខ្ងង់ ក៏ដូចជារូបរាងនៅតែល្អឥតខ្ចោះដដែល៕

សូមទស្សនារូបភាពខាងក្រោម​៖

Sririta 
Sririta 
Sririta 
Sririta
Sririta
Sririta

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]