កម្ពុជា៖ រាជាណាចក្រអង្គរត្រូវបានគេស្គាល់ថា ជាទីក្រុងបុរាណខ្មែរដែលមានប្រាង្គប្រាសាទរាប់ពាន់ ឈរតាំងទីបង្អួតសម្រស់នៃស្នាដៃស្ថាបត្យកម្មរបស់បុព្វបុរសខ្មែរកាលពីជំនាន់មុន ដែលលោកមានថ្វីដៃបុិនប្រសប់យ៉ាងជំនាញ ខាងផ្នែកសំណង់ប្រាសាទ និងត្រូវបានកូនខ្មែរ និងជនបរទេសជុំវិញសកលលោកចាត់ទុកថា ជាស្ថាបត្យករដ៏អាស្ចារ្យនៃមនុស្សជាតិផងដែរ។ដោយអាស្រ័យលើគុណតម្លៃដ៏មហិមានៃស្ថាបត្យកម្មដ៏ល្អឯកនេះហើយ ទើបរមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌរូបីនៃមនុស្សជាតិ នៅថ្ងៃទី១៤ ធ្នូ ១៩៩១ នៅទីក្រុង សាន់តាហ្វេ នៃសហរដ្ឋអាមេរិក ផងដែរ។
យ៉ាងណាមិញ ក្រៅតែពីប្រទេសកម្ពុជាដែលជាមាតុប្រទេស ចំណែកឯប្រទេសទាំងនេះវិញ ក៏មានសំណង់ប្រាសាទបុរាណខ្មែរ ពិសេសគឺប្រាសាទអង្គរវត្តផងដែរ។ប្រទេសទាំងនោះរួមមាន៖
១/.ប្រទេសចិន (ច្រកចូលនៃចម្លាក់រឿងកូរសមុទ្រទឹកដោះ នៃខ្លោងទ្វារប្រាសាទអង្គរ)
២/.ប្រទេសជប៉ុន(សំណង់ប្រាសាទអង្គរវត្ត រចនាបថខ្មែរ លើទឹកដីជប៉ុន)
៣/.ប្រទេសថៃ(សំណង់ប្រាសាទអង្គរវត្ត នៅព្រះបរមរាជវាំង នារាជធានីបាងកក)
៤/.ប្រទេសវៀតណាម( សំណង់ប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទខ្មែរដទៃទៀតនៅទីក្រុង ដាណាង )
៥/.សហរដ្ឋអាមេរិក( ចម្លាក់នៃប្រាសាទបាយ័ន និងអង្គរនៅក្នុង អរឡង់ដូ រដ្ឋផ្លរីដា)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]