ចិន៖ នៅក្នុងគេហទំព័រមួយបានចុះផ្សាយ ពីរឿងរ៉ាវនឹកស្មានមិនដល់មួយ ដែលបានកើតឡើង នៅកន្លែងដាក់តាំងបង្ហាញរថយន្តមួយកន្លែង នៅក្នុងទីក្រុង Shenzhen ប្រទេសចិន ដែលអ្នកដឹងជញ្ជូនអាហារ បានទិញឡានថ្មីភ្លាមៗ ដោយមិនគិតច្រើន បន្ទាប់ពីលោកបានដឹកអាហារទៅកន្លែងលក់បង្ហាញឡាន។

តួយ៉ាង នៅក្នុងខ្សែវីដេអូ ថតដោយកាមេរ៉ាសុវត្ថិភាព ត្រូវបានគេចែកចាយរាល់សកម្មភាព ដែលអ្នកដឹកជញ្ជូនបានទៅដល់ Showroom លក់​ឡាន​មួយ​កន្លែង​ ដែលបុគ្គលិកលក់ឡានបានកុម្មង់អាហារតាមរយៈទូរស័ព្ទដូចសព្វរាល់ដង។ ខណៈពេលនោះដែរ បន្ទាប់ពីបានហុចថង់អាហារ និងបម្រុងនឹងដើរចេញទៅហើយនោះ រូបលោកក៏បានងាកទៅសាកសួរ ពី​ព័ត៌មាន​ឡានដែលគេបានដាក់តាំងបង្ហាញនៅទីនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ ក្រោយពីឃើញបែបនេះ បុគ្គលិកម្នាក់នោះ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ក៏បានប្រញាប់ដាក់ថង់អាហារចុះ ក៏ឲ្យបុរសដឹកជញ្ជូនអាហារនោះ ឡើងសាកលើរថយន្ត ក៏ដូចជាណែនាំ និងបានប្រាប់ព័ត៌មានពីឡានមួយនោះ ក្រោយមកមិនបង្អង់យូរ រូបលោកក៏បានធ្វើកិច្ចសន្យាទិញរថយន្តនេះភ្លាមៗតែម្តង។

យ៉ាងណាមិញ ហេតុការណ៍មួយនេះដែលបានកើតឡើង ដោយបានផ្តិតចេញជាវីដេអូមួយនេះ ត្រូវបានចែកចាយ លើបណ្តាញសង្គម ដោយគេនឹកស្មានមិនដល់ថា ត្រឹមតែជាអ្នកដឹកជញ្ជូនអាហារ តែមានសមត្ថភាពទិញរថយន្តភ្លាមៗ ដោយមិនគ្រោងទុក ដែលនេះក៏ចាត់ទុកជាមេរៀនផងដែរ ទៅដល់អ្នកលក់ទាំងឡាយ ដែលកុំមើលមនុស្ស តែសំបកក្រៅ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបដែលគេបានផ្តិតពីកាមេរ៉ាសុវត្ថិភាព
រូបដែលគេបានផ្តិតពីកាមេរ៉ាសុវត្ថិភាព
រូបដែលគេបានផ្តិតពីកាមេរ៉ាសុវត្ថិភាព
រូបដែលគេបានផ្តិតពីកាមេរ៉ាសុវត្ថិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]