រាជធានីភ្នំពេញ៖ បើយោងតាមការបង្ហោះរបស់ផេកហ្វេសប៊ុកផ្លូវការរបស់ទូរទស្សន៍ជាតិកម្ពុជា ទទក បានជម្រាបឱ្យដឹងថា យោងការអះអាងរបស់មន្ត្រីជាន់ខ្ពស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា ទីតាំងពាក់ព័ន្ធកូវីដ១៩៖ ត្រឹមម៉ោង១២ថ្ងៃត្រង់នេះ មានទីតាំងចំនួន៧៤កន្លែងប៉ុណ្ណោះដែលត្រូវបានហាមឃាត់ ក្រោយពីទីតាំងមួយចំនួនត្រូវបានដកចេញ។

ជាមួយគ្នានេះដែរ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានឲ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានទីតាំងចំនួន៧៤កន្លែងប៉ុណ្ណោះដែលត្រូវហាមឃាត់ ក្រោយពីទីតាំងមួយចំនួនត្រូវបានដកចេញព្រោះមានសុវត្ថិភាព ។ ទីតាំងដែលត្រូវបានដកចេញពីតារាងបញ្ជីហាមឃាត់ ដោយសារទីនោះមិនមនុស្សរស់នៅ ឬគ្មានអ្នកចេញចូលទៀតទេ ហើយអាជ្ញាធរបានចាក់សោទ្វារតែម្តង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ នៃថ្ងែទី២៧ ខែកុម្ភៈ ឆ្នាំ២០២១​ នេះ មានអ្នកវិជ្ជមានកូវីដ១៩ សរុប ៧៦៦ នាក់ ក្នុងនោះដែរ អ្នកដែលបានជាសះស្បើយ មានចំនួនសរុប ៤៧៧ និង អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ២៨៧ នាក់៕

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនា និង​ អាននូវរូបភាពលម្អិតខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]