ចិន៖ កាលពីថ្មីៗនេះ តារាស្រី Ly Tuong ជាពិធីការិនីល្បីឈ្មោះរងការរិះគន់ ពីសំណាក់មហាជន បន្ទាប់ពីម្ចាស់ផ្ទះដែលនាងបានជួលផ្ទះ បង្ហោះវីដេអូ ថានាងជាមនុស្សគគ្រិច មិនសម្អាតផ្ទះរបស់គេ ដែលរឿងរ៉ាវមួយនេះ កំពុងក្លាយជាប្រធានបទយ៉ាងក្តៅគគុកក្នុងប្រទេសចិន។
ជាមួយគ្នានេះដែរ ម្ចាស់ផ្ទះបានស្តីបន្ទោសសង្កត់ធ្ងន់ លើតារាស្រីរូបនេះ សម្រាប់ការរស់នៅគ្មានអនាម័យមិនទទួលខុសត្រូវចំពោះកន្លែងដែលនាងបានជួល បានធ្វើឲ្យម្ចាស់់ផ្ទះមានការ ហួសចិត្ត ក៏ដូចជាការខឹងសម្បារជាខ្លាំង ជាមួយអត្តចរិករបស់នាងបែបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពដដែល បានបន្ថែមទៀតថា ពិធីករស្រីរូបនេះ បានជួលផ្ទះមួយនេះ ដើម្បីគោលបំណងលក់ផលិតផលតាមអនឡាយតែប៉ុណ្ណោះ ក៏ប៉ុន្តែបន្ទាប់ពីរូបនាងបានចាកចេញ និងឈប់ជួល បែរជាមិនបានសម្អាតឲ្យស្អាត ហើយថែមទាំងទុកសំរាមជាច្រើននៅក្នុងផ្ទះនេះទៀតផង។
បន្ទាប់ពីបានឃើញរូបភាព និងវីដេអូដែលចែកបានរំលែកដោយម្ចាស់ផ្ទះនោះ អ្នកលេងអ៉ីនធើណែតជាច្រើនបានរិះគន់ពិធីការិនីរូបនេះ ថាជាតារាមួយមានគម្រូអាក្រក់ដល់សង្គម ក្រោយមករូបនាងក៏បានឆ្លើយតបយ៉ាងលឿនដើម្បីពន្យល់ផងដែរថា នាងបានបង់លុយបន្ថែមឲ្យទៅម្ចាស់ផ្ទះជាថ្លៃសម្អាត មុនពេលនាងចាកចេញពីផ្ទះជួលមួយនោះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]