ថៃ៖​ សម្រាប់ប្រិយមិត្តដែលនិយមគាំទ្រ និង​ តាមដានខ្សែភាពយន្តភាគថៃប្រាកដជាបានស្គាល់ច្បាស់ហើយ អំពីកំពូលតារាសម្តែងដែលកំពុងទទួលបានការគាំទ្រ ពីសំណាក់ទស្សនិកជនជាច្រើនទាំងក្នុងស្រុក និង​ ក្រៅស្រុក។ អមជាមួយនិងទេពកោសល្យប៉ិនប្រសប់ បត់បែនបានទៅគ្រប់ទម្រង់ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រ ជក់ចិត្តនិង​ដិតអារម្មណ៍ ជាមួយនិងការសម្តែងចេញជាខ្សែភាពយន្តនីមួយៗ របស់កំពូលតារាថៃទាំងនេះ។

ដើម្បីឲ្យកាន់តែច្បាស់ថា តើជាកំពូលតារាសម្តែងរូបណាខ្លះ ដែលល្បីខ្លាំង សូមទស្សនារូបភាពខាងក្រោម

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទី១.តារាសម្តែង កញ្ញា Bella Ranee

Bella Ranee

តារាសម្ដែងស្រីរូបនេះ បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងបញ្ជីគឺជាកំពូលតារាសម្តែងស្រី Bella Ranee ។ នាងទទួលបាន ១៣.៣៨០ សម្លេងពីអ្នកគាំទ្រ។

តារាសម្ដែងរូបនេះបានផ្ទុះការគាំទ្រយ៉ាងខ្លាំង បន្ទាប់ពីរូបនាងបានសម្ដែងជាតួឯកស្រីក្នុងរឿង “ បុព្វេ សន្និវាស​ ” កន្លងរួចមក ជាមួយលោក Pope Thanawat ។

ទី២.តារាសម្តែង កញ្ញាYaya Urassaya

Yaya Urassaya

ដោយតារាស្រីរូបស្រស់ Yaya Urassaya ដែលបានជាប់ចំណាត់ថ្នាក់លេខ ២ នៅក្នុងតារាងបញ្ជីកំពូលតារា។

នាងទទួលបានការគាំទ្រ ៩.៩១៥ សម្លេងពីអ្នកគាំទ្រ។

តារាសម្តែងដែលមានទេពកោសល្យម្នាក់កំពុងថតរឿងថ្មី“Bad Romeo” ជាមួយខ្សែប្រយុទ្ធ Mario Maure

ទី៣.តារាសម្តែង កញ្ញាKimmy Kimberley

Kimmy Kimberley

តរារូបនេះបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងតារាងបញ្ជីកញ្ញាទទួលបាន ៦,២០៤ សម្លេងពីអ្នកគាំទ្រ។

ឆាប់ៗនេះរឿងថ្មីរបស់នាងដែលមានចំណងជើងថា“ Song Sanaeha” នឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះ។

ទី៤.តារាសម្តែង Kao Supassara

Kao Supassara

នៅក្នុងតារាងបញ្ជីកញ្ញាទទួលបានជាប់ចំណាត់ថ្នាក់លេខ ៤ ដោយមានសម្លេងគាំទ្រ ៤.៩៩២ ។

ទី៥. តារាសម្ដែងMint Chalida

Mint Chalida

តារាសម្តែងស្រីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ Mint Chalida ទទួលបានសម្លេងគាំទ្រចំនួន ៣.៩៧៨ និងទទួលបានចំណាត់ថ្នាក់លេខ ៥ នៅក្នុងបញ្ជី។

ទី៦. តារាសម្ដែងBow Maylada

Bow Maylada

Bow Maylada ទើបតែចុះកុងត្រាជាមួយទូរទស្សន៍ថៃប៉ុស្តិ៍លេខ ៣ នៅពាក់កណ្តាលឆ្នាំ ២០២០ ។

នាងបានជាប់ចំណាត់ថ្នាក់លេខ ៦ នៅលើបញ្ជីនិងទទួលបានសន្លឹកឆ្នោតចំនួន ៣.៦០០។

ទី៧.តារាសម្ដែងTaew Natapohn

Taew Natapohn 

តារាសម្តែងដែលមានទេពកោសល្យ Taew Natapohn ជាប់ចំណាត់ថ្នាក់លេខ ៧ និងទទួលបានសម្លេងគាំទ្រ ២,៧៥៩ ។

ទី៨.តារាសម្ដែងកញ្ញាNychaa Nuttanicha

Nychaa Nuttanicha

តារាសម្តែងម្នាក់ទៀតដែលមានឈ្មោះក្នុងបញ្ជីនេះគឺ Nychaa Nuttanicha ដែលទទួលបានចំណាត់ថ្នាក់លេខ ៨ និងទទួលបានសម្លេងគាំទ្រ ២.២៣១។

ទី៩.តារាសម្ដែងកញ្ញាMew Nittha

 Mew Nittha

តារាសម្តែងដ៏ស្រស់សោភាម្នាក់ឈ្មោះ Mew Nittha ទទួលបានចំណាត់ថ្នាក់លេខ ៩ និងទទួលបាន ២.០៦៦ សំឡេង។

ទី១០.តារាសម្ដែងកញ្ញាPie Rinrada

 Pie Rinrada 

តារាសម្តែងចុងក្រោយបង្អស់នៅក្នុងបញ្ជីគឺកញ្ញា Pie Rinrada  ដែលទទួលបានចំណាត់ថ្នាក់លេខ ១០ ដោយមាន ១.៥៩៩ សម្លេង៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]