អាមេរិក៖ Youtuber ខាងចំណីអាហារម្នាក់ដែលចេះនិយាយភាសាចិនកុកងឺយ៉ាងស្ទាត់ បានថតវីដេអូមួយដែលខ្លួនបានដើរឱ្យអាំងប៉ាវចំនួន1,000ដុល្លារ ទៅឱ្យភោជនីយដ្ឋាន take-out ដែលខ្លួនចូលចិត្តចំនួន5កន្លែងនៅម្តុំ Chinatown ក្នុង Manhattan។ នៅក្នុងវីដេអូនេះ ម្ចាស់ៗនៃហាងទាំងប្រាំនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែល Youtuber ម្នាក់នេះធ្វើដូច្នេះ ហើយសឹងតែមិនទទួលអាំងប៉ាវនោះទៅហើយ។
YouTuber ឈ្មោះថា XiaoMaNYC បានរៀបរាប់នៅដើមវីដេអូថាគាត់មានលុយ5,000ដុល្លារ ហើយគាត់នឹងដាក់1,000ដុល្លារចូលក្នុងអាំងប៉ាវនីមួយៗ ដែលទាំងអស់មានប្រាំអាំងប៉ាវ។ លោកបាននិយាយថា៖ «យើងនឹងទៅភោជនីយដ្ឋានចំនួន5ផ្សេងគ្នា ហើយនឹងឱ្យពួកគេនូវអាំងប៉ាវទាំងនេះ។»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សភោជនីយដ្ឋានទីមួយដែលគាត់ទៅគឺឈ្មោះថា Spicy Village។
ក្រោយពីនោះមក Youtuber ម្នាក់នេះក៏បន្តទៅឱ្យអាំងប៉ាវដល់ម្ចាស់ហាងចំនួន4ផ្សេងទៀត ដែលម្ចាស់ហាងទាំងនោះសប្បាយចិត្តយ៉ាងខ្លាំង ហើយក៏បានអរគុណ Youtuber ម្នាក់នេះផងដែរ។
កុំបង្អង់យូរ យើងមកមើលវីដេអូខាងក្រោមទាំងអស់គ្នា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]