រាជធានីភ្នំពេញ ៖ ពិតណាស់ ទោះបីជាមានគ្រួសារថ្មីរៀងខ្លួន ក៏ដោយ តែអតីតស្វាមី តារាសម្តែងស្រីជើងចាស់ ចាន់ តារាទី គឺ លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន នៅតែទៅចូលរួមពិធីភ្ជាប់ពាក្យកូនស្រីបង្កើតរបស់លោក ព្រមទាំងបំពេញមុខជាមេបា ថែមទៀត។
ជាមួយគ្នានេះ គេក៏ឃើញ ភរិយារបស់លោកនាយឧត្តមសេនីយ៍គឺ អតីតតារាស្រីសម្តែងជើងចាស់ លោកជំទាវ ពេជ្រ ច័ន្ទបរមី ជាភរិយា ក៏បានចូលរួមផងដែរ។ គួរបន្ថែមថា តារាសម្តែងជើងចាស់ ពេជ្រ ច័ន្ទបរមី ជាអតីតតារាសម្តែង ដែលទទួលបានកេរ្ត៍ឈ្មោះល្បីបោះសម្លេងកាលពីជាង ១០ឆ្នាំមុន ហើយក៏បានចាកចេញពីវិថីសិល្បៈខ្មែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរថា កូនស្រី ចាន់ តារាទីម្នាក់នេះ ជាកូនទី២ ដែលមានឈ្មោះ ថន រាជនី កូនបង្កើតឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន មានតួនាទី ជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោរប្រវេសណ៍ ។ កូនៗ របស់ឯកឧត្តម ទាំង៣នាក់ សុទ្ធតែមានសម្រស់ស្រស់ស្អាត ស្រស់សោភា ដូចតារា ប៉ុន្តែកូនប្រុសស្រីរបស់លោក មិនបានចូលសិល្បៈទេ ខ្លះបម្រើការងារផ្នែករាជការ ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]