ភ្នំពេញ៖អុិន​ សុខ​លីដា គឺជា​តារា​សម្ដែង​ដ៏​ល្បី​ល្បាញរន្ទឺ​មួយ​រូប​ក្នុង​ទសវត្សរ៍​ ២០០០​ ដែលទស្សនិកជនខ្មែរជំនាន់នោះស្គាល់យ៉ាងច្បាស់តែម្តង ដែលដំបូងឡើយ​តារា​រូប​នេះ​ មាន​ប្រភព​ចេញ​ពី​បរវកញ្ញា​ ទេសចរណ៍​អន្តរជាតិ​ ជាប់​ចំណាត់ថ្នាក់​លេខ​៣​ កាល​ពី​ឆ្នាំ​២០០២​ និង​បន្ទាប់​មក​ដោយ​មេីល​ឃើញ​ថា​ អ្នក​នាង​ អុិន​ សុខ​លី​ដា​ មាន​សម្រស់​ស្រស់​ស្អាត​មិន​ធម្មតា​ រួម​ជាមួយ​កម្ពស់​ខ្ពស់​ស្រឡះ​លំដាប់​អន្តរជាតិ​។

ក្នុងនោះ អ្នក​នាង​ត្រូវ​បាន​គេ​ជ្រើសរើស​ឱ្យទៅ​ប្រកួត​ក្នុង​កម្មវិធី​ Miss Tourism international ក្នុង​ប្រទេស​ម៉ាឡេស៊ី​ ដោយ​អ្នក​នាង​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៥​ ក្នុង​ឆ្នាំ​២០០៣​ បន្ទាប់​មក​អ្នក​នាង​ ក៏​ត្រូវ​បាន​បណ្តា​ផលិត​កម្ម​ភាព​យន្តមួយចំនួនក្នុងស្រុក​ អញ្ជើញ​អ្នក​នាង​ឱ្យចូល​រួម​សម្តែង​ភាពយន្ត រួមទាំង ខារ៉ាអូខេ ហេីយ​អ្នក​នាង​ក៏​ជា​តួឯក​ស្រី​ក្នុង​រឿង​ «ខ្មោច​ប្រពន្ធ​អាទុយ»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាការពិតណាស់​ ក្នុងរយៈពេលកន្លងមក ទោះបីជាល្បីរន្ទឺយ៉ាងណាក្តី ក្នុងរយៈ១៥ឆ្នាំចុងក្រោយមកនេះ តារាស្រីរូបបានបាត់ខ្លួនសូន្យឈឹងពីវីថីសិល្បៈ ដែលធ្វើឲ្យទស្សនិកជនដែលនិយមគាំទ្រនូវវិស័យសិល្បៈមួយចំនួនធំមានការងឿងឆ្ងល់ នូវការបាត់វត្តមានតួអង្គស្រីក្នុងរឿង​ (ខ្មោច​ប្រពន្ធ​អាទុយ)ផងដែរ។

ដោយឡែក តាមការសម្ភាសន៍ជាមួយនឹង Movies star research អ្នក​នាង​ អុិន​ សុខ​លី​ដា​ បាន​បញ្ជាក់​ថា​ អ្នក​នាង​លាឈប់​ពី​សិល្បៈ​វិញ​ក្នុង​ឆ្នាំ​២០០៦​ និង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ ទៅ​រស់​នៅ​ឯ​សហរដ្ឋអាមេរិក​ ក្នុង​ឆ្នាំ​២០១០​ រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ អ្នកនាង​មាន​ស្វាមី​ហើយ​ ​និង​ កំពុង​ពរ​ពោះ​កូន​ស្រី​ដំបូង​ជិត​ដល់​ថ្ងៃ​ប្រសូត្រ​ទៀត​ផង​ ដោយ​អ្នក​នាង​បញ្ជាក់​ថា​នៅ​សល់​២សប្ដាហ៍​ទៀត​ប៉ុណ្ណោះ​ តាម​ការ​សង្កេត​មើល​ឃើញ​ថា​ ​តារាស្រីរូបនេះពិត​ជា​មាន​សុភមង្គល​ជាមួយ​ក្រុម​គ្រួសារ​ដ៏​តូច​មួយ​នេះ​ណាស់​ ព្រោះ​ជានិច្ច​ជា​កាល​ អ្នក​នាង​តែងតែ​បង្ហោះ​រូបភាព​ផ្អែម​ល្អែម​ជា​មួយ​ស្វាមី​ មិនដែលដាច់ ។ 

យ៉ាងណាមិញ​ សព្វថ្ងៃ​នេះ​អ្នក​នាង​ក៏​ជា​ ម្ចាស់​ក្រុមហ៊ុន​លក់​ផលិតផល​ថែរក្សា​សម្រស់​ ប្រ៊េន​ខ្លួន​ឯង​ផ្ទាល់​ ដោយ​មាន​ឈ្មោះ​ថា​ N.A.J Skincare នេះ​ជា​រូបភាព​របស់​អ្នកនាង​កាល​ពី​មុន​ និង​រូប​ភាព​បច្ចុប្បន្ន​នៅ​ខាងក្រោម​ៗ​ ។

ប្រភព៖ Movie Star Research

សូមចូលទស្សនារូបភាពខាងក្រោម៖

អុិន​ សុខ​លីដា
អុិន​ សុខ​លីដា
អុិន​ សុខ​លីដា
អុិន​ សុខ​លីដា លេខរៀងលេខ២ រាប់ពីឆ្វេងទៅស្តាំង ខាងក្រោម
អុិន​ សុខ​លីដា ខ្ពសជាងគេ 
អុិន​ សុខ​លីដា 
អុិន​ សុខ​លីដា អាវ ពណ៍ស្វាយ សំពត់ពណ៍ខៀវ 
អុិន​ សុខ​លីដា លេខរៀងលេខ២ រាប់ពីឆ្វេងទៅស្តាំង ខាងក្រោម
អុិន​ សុខ​លីដា អាវ ពណ៍ស្វាយ សំពត់ពណ៍ខៀវ 
អុិន​ សុខ​លីដា 
អុិន​ សុខ​លីដា នៅកណ្តាល 
អុិន​ សុខ​លីដា 
អុិន​ សុខ​លីដា
អុិន​ សុខ​លីដា 
អុិន​ សុខ​លីដា 
អុិន​ សុខ​លីដា 
អុិន​ សុខ​លីដា 
អុិន​ សុខ​លីដា 
អុិន​ សុខ​លីដា 
អុិន​ សុខ​លីដា 
អុិន​ សុខ​លីដា 
អុិន​ សុខ​លីដា 
អុិន​ សុខ​លីដា កំពុងពរពោះ 
អុិន​ សុខ​លីដា កំពុងពរពោះ 
អុិន​ សុខ​លីដា កំពុងពរពោះ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]