ភ្នំពេញ៖ កាលប៉ុន្មាននាទីមុននេះមានដំណឺងដ៏ល្អមួយសម្រាប់ប្រជាជនខ្មែរគ្រប់ៗរូបដោយ វ៉ាក់សាំង AstraZeneca ឈ្មោះCovishield ដែលផលិតនៅឥណ្ឌានឹងមកដល់កម្ពុជា នៅដើមខែកុម្ភៈនេះហើយ។
តាមលិខិតថ្លែងការណ៍របស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីវត្តមាន វ៉ាក់សាំងការពារការឆ្លងវិរុសកូវីដ១៩ ដែលផលិតនៅឥណ្ឌា មានឈ្មោះថា Covishield មានចំនួន ៣២៤,០០០ ដូស ដែលនេះគឺជាជំនួយដែលបានផ្តល់ដោយមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) នឹងមានមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ នេះផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ដែរថា វ៉ាក់សាំងដែលនឹងមានដល់នៅពេលខាងមុខនេះ គឺជាចំនួនវ៉ាក់សាំងលើកដំបូង ដែលបានផ្តល់ជាជំនួញឲ្យប្រទេសកម្ពុជាពីមជ្ឈមមណ្ឌលកូវ៉ាក់ ហើយវ៉ាក់សាំងក្នុងបរិមាណផ្សេងៗទៀតនឹង ត្រូវដឹកជញ្ជូនជាបន្តបន្ទាប់ជាដំណាក់ៗនៅក្នុងឆ្នាំ២០២១នេះ៕
សូមចូលទស្សនាលិខិតដែលចេញដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជានៅខាងក្រោម៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]