កម្សាន្ត៖ ពុកម៉ែ បងប្អូនមួយចំនួន ប្រាកដជាបានស្គាល់រួមកហើយ តារាចម្រៀងស្រី កង ឧហ្សាហ៍ ដែលមានឈ្មោះពិតថា ពុទ្ធា ស្រីណុច

កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១​ ម្សិលមិញនេះ តាមរយៈគណនីហ្វេសប៊ុករបស់ លោក អឹម ជីវ៉ា បានបញ្ចេញនូវវីដេអូកិច្ចសម្ភាសន៍មួយ ដែលទាក់ទងការរងរបួសភ្នែកខាងឆ្វេងដោយសារត្រូវបានគេ នាំគ្នាវាយយ៉ាងសន្លប់ទៅលើកញ្ញា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងថា ដើមចមដែលឈានទៅការវាយបែបនេះ ព្រោះតែការឈ្លោះគ្នាតាមរយៈពាក្យសម្តី និង ការជេរដៀលប្រមាថ​ ដោយក្រុមជម្លោះទាំងពីរមិនបានស្គាល់គ្នាពីមុនមកឡើយ។ ដោយកញ្ញា កង ឧស្សហ៍ បានមានប្រសាសន៍ថារឿងនេះ អាចកើតឡើង ដោយសារខាងប្អូនស្រីកញ្ញា មានជម្លោះជាមួយអ្នកម្ខាងទៀត ក្នុងនោះដែរ កញ្ញា កង ឧហ្សាហ៍ ក៏បានធ្វើការសម្របសម្រួល មុនឈានដល់វាយតប់បែបនេះ។

ក្នុងបទសម្ភាសន៍មួយជាមួយលោក អឹម ជីវ៉ា កញ្ញាបានបញ្ជាក់ថា ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំមួយ នៅ១២ យប់ ក្នុងនោះដែរ តារាចម្រៀងស្រីរូបនេះ ក៏បានដាក់បណ្តឹងរួចហើយដល់សមត្ថកិច្ច ប៉ុន្តែមិនទាន់មានចំណាត់ការនៅឡើយទៅលើក្រុមបង្ករទាំងនោះ។ ជាមួយគ្នានោះដែរ តារាចម្រៀងស្រីរូបនេះបានបញ្ជាក់ក្នុងបទសម្ភាសន៍នោះដែរថា កញ្ញា ផ្តល់ឱកាសឱ្យអ្នកដែលបានប្រើអំពើហិង្សាលើកញ្ញា ចូលមកធ្វើសម្របសម្រួលដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ដែរ៕

ដើម្បីជ្រាបកាន់ច្បាស់ សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

កញ្ញា កង ឧស្សាហ៍
កញ្ញា កង ឧស្សាហ៍
កង ឧស្សាហ៍ នៅក្នុងបទសម្ភាសន៍ជាមួយ អឹម ជីវ៉ា
កង ឧស្សាហ៍ នៅក្នុងបទសម្ភាសន៍ជាមួយ អឹម ជីវ៉ា
កង ឧស្សាហ៍ នៅក្នុងបទសម្ភាសន៍ជាមួយ អឹម ជីវ៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]