ក្នុងព្រឹកថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានប្រកាស នៅក្នុងផេកផ្លូវការ បានរកឃើញអ្នកឆ្លង ពីជំងឺកូវីដ១៩ ថ្មី ចំនួន១៥នាក់បន្ថែម និងមិនមានអ្នកជាសះស្បើយនោះទេ។
រហូតដល់ម៉ោង ០៨:០០ ព្រឹក ថ្ងៃទី ១មីនា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ១៩ សរុបចំនួន១៥នាក់ (ករណីឆ្លងសហគមន៌នៅភ្នំពេញ: ៩នាក់ ក្រុងព្រះសីហនុ: ៥នាក់ និងករណីនាំចូល) និងមិនមានជាសះស្បេីយទេ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប កេីន៨២០នាក់ ចំនួនសំរាកពេទ្យកេីន៣៤៣នាក់ និងចំនួនជាសះស្បេីយសរុប ៤៧៧នាក់ ដដែលនិង ស្លាប់គ្មាន ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងពេលបច្ចុប្បន្ននេះជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងយេីងជាប់ជានិច្ច សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបេីមិនចាំបាច់ ព្រោះប្រទេសយេីងកំពុងរាត្បាតក្នុងសហគមន៍ និងប្រទេសជិតខាងយេីង ក៏ដូចជាពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩ ដ៏ខ្លាំងក្លានៅឡេីយ ។ យេីងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា ឈរជជែកគ្នាគម្លាតពីគ្នា ពាក់ម៉ាស់ជាប់ជានិច្ច និងឧស្សាហ៍លាងដៃជាមួយសាប៊ូ អាល់កុល។
គួររម្លឹកដែរថាបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ៕
សូមអានសេចក្តីលម្អិតចំនួនប្រជាជនតាមបណ្តាខេត្តនីមួយៗរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងខាងក្រោមនេះ៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]