បរទេស៖ ខាងផ្នែកសេវាកម្មបញ្ញាសិប្បនិម្មិត Deep Nostalgia ដែលធ្វើឲ្យរូបភាពនៅនឹងថ្កល់មានចលនា បានក្លាយជាប្រធានបទដ៏ពេញនិយមមួយនៅលើបណ្ដាញសង្គម Twitter ពីព្រោះមនុស្សជាច្រើនបានព្យាយាមបង្កើតរូបភាពរបស់ពួកគេឲ្យក្លាយជាវីដេអូ។ សេវាកម្ម Deep Nostalgia ផ្ដល់ជូនដោយក្រុមហ៊ុនពង្សាវិទ្យាតាមប្រព័ន្ធអនឡាញ MyHeritage បានប្រើប្រាស់អាជ្ញាប័ណ្ណបញ្ញាសិប្បនិម្មិត AI ពី D-ID ដើម្បីបង្កើត effect ដែលធ្វើឲ្យធ្វើរូបភាពនៅនឹងថ្កល់ចាប់ផ្ដើមធ្វើសកម្មភាព។

វាស្រដៀងគ្នានឹងមុខងារ Live Photos នៅលើប្រព័ន្ធប្រតិបត្តិការ iOS អ៊ីចឹងដែរ។ ប៉ុន្តែសេវាកម្ម Deep Nostalgia អាចធ្វើឲ្យរូបភាពនានាពីកាមេរ៉ាគ្រប់ប្រភេទ ឲ្យមានជីវិតរស់រវើក។ កម្មវិធីមួយនេះបានប្រើប្រាស់គំរូវីដេអូចាប់សម្គាល់ចលនាផ្ទៃមុខផ្លាស់ទី ហើយបានចាក់បញ្ចូលលក្ខណៈទាំងនេះដែលសាកសមមួយ ទៅក្នុងរូបភាពនៅនឹងថ្កល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបគំរូ

គោលបំណងនៃកម្មវិធីនេះគឺអនុញ្ញាតឲ្យអ្នក ធ្វើការបង្ហោះរូបថតមនុស្សជាទីស្រលាញ់របស់អ្នក ហើយចង់ឃើញពួកគាត់មានចលនា។ អ្នកប្រើប្រាស់អាចចុះឈ្មោះសម្រាប់គណនីដោយឥតគិតថ្លៃ នៅលើគេហទំព័រ MyHeritage និងបន្ទាប់មកត្រូវបង្ហោះរូបចូល។ ដំណើរការមួយនេះនឹងធ្វើការដោយស្វ័យប្រវត្តិ ហើយគេហទំព័រមួយនេះក៏នឹងជួយកែកុនរូបភាពបន្ថែម មុនពេលប្ដូរវាឲ្យមានចលនា។

ប្រភពពី Twitter របស់ MyHeritage

លើសពីនេះទៅទៀត រូបភាពដែលបង្ហោះចូលទៅក្នុងគេហទំព័រមួយនេះនឹងមិនចែកចាយបន្តទៅឲ្យភាគីទីបីនោះទេ។ មិនតែប៉ុណ្ណោះ រូបភាពដែលបានបង្ហោះចូលដោយមិនបានចុះឈ្មោះពេញលេញនឹងត្រូវបានលុបចេញដោយស្វ័យប្រវត្តិ ដើម្បីការពារសិទ្ធិឯកជនរបស់អ្នកប្រើប្រាស់។ អ្នកអាចបង្ហោះរូបភាពចំនួន៥ដោយឥតគិតថ្លៃចូលទៅក្នុងគេហទំព័រមួយនេះ បន្ទាប់ពីនោះអ្នកត្រូវបង់ថ្លៃសេវាកម្ម។ ជាចុងក្រោយ សូមប្រើប្រាស់ដោយការទទួលខុសត្រូវ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]