ចិន៖ ប្រទេសចិនបានបង្ហាញសំណាកដីឋានព្រះចន្ទ ដែលត្រូវបាននាំយកមកផែនដីវិញជាលើកដំបូងក្នុងរយៈពេលជាង45ឆ្នាំ។

ដីឋានព្រះចន្ទនេះត្រូវបានប្រមូលដោយបេសកកម្មរបស់យាន Chang'e 5 ដែលបានវិលត្រឡប់មកផែនដីវិញកាលពីខែធ្នូ ជាមួយនឹងដីនិងថ្ម3.8ផោន (1.7kg)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពបានបង្ហាញពីសំណាកចាប់ពីទំហំតូចៗដូចជាបំណែកធូលី រហូតដល់ដុំធំៗ រួមជាមួយសំណាកដែលនៅខាងក្នុងកែវគ្រីស្តាល់ដែលនឹងត្រូវដាក់បង្ហាញនៅសារមន្ទីរជាតិចិន (National Museum of China)។

កែវគ្រីស្តាល់ខាងលើនេះត្រូវបានរចនាឡើងដូចជារូបរាងភាជន៍ស្រាចិនបុរាណ ឈ្មោះថា “zun” ហើយវាបានផ្ទុកដីឋានព្រះចន្ទនៅស្វ៊ែរខាងក្នុងដែលតំណាងឱ្យទាំងព្រះចន្ទ និង Chang'e 5។

បេសកកម្មព្រះចន្ទរបស់ប្រទេសចិនគឺជាការនាំយកសំណាកត្រឡប់មកវិញលើកដំបូងចាប់តាំងពីអតីតបេសកកម្ម Lunar 24 របស់សហភាពសូវៀតក្នុងឆ្នាំ1976 ហើយវាគឺជាបេសកកម្មលើកទី21ហើយដែលបានចុះចតលើផ្ទៃព្រះចន្ទ។

យាននេះបានវិលត្រឡប់មកវិញនៅថ្ងៃទី17 ខែធ្នូ ដោយនាំយកដីនិងថ្មឋានព្រះចន្ទមកវិញដោយសុវត្ថិភាព ហើយប្រទេសចិនបានដាក់បង្ហាញវាជាផ្លូវការជាលើកដំបូង។

សំណាកដីមួយចំនួនដែលប្រមូលបានក្នុងឆ្នាំ2020 នឹងត្រូវដាក់បង្ហាញនៅសារមន្ទីរជាតិចិនក្នុងទីក្រុងប៉េកាំង នេះបើយោងតាម CGTN។

កែវគ្រីស្តាល់ដែលមានកម្ពស់38.44សង់ទីម៉ែត្រគឺតំណាងឱ្យចម្ងាយមធ្យមរវាងផែនដីនិងព្រះចន្ទដែលមានចម្ងាយ 384,400គីឡូម៉ែត្រ។ វាក៏មានទទឹង22.89សង់ទីម៉ែត្រដែលជានិមិត្តរូបតំណាងឱ្យរយៈពេលពេលវេលានៃបេសកកម្ម Chang'e-5 ចាប់ពីថ្ងៃបាញ់បង្ហោះរហូតដល់ថ្ងៃចុះចត ដែលមានរយៈពេល22.89ថ្ងៃ៕

រូបភាព
រូបភាព
រូបភាព
ការដាក់បង្ហាញនៅសំណាកដីឋានព្រះចន្ទនៅ National Museum of China នៅក្រុងប៉េកាំង
(រូបភាព៖ National Museum of China)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]