បរទេស៖ លោកមហាសេដ្ឋី Bill Gates បានចូលរួមក្នុងកម្មវីធី Clubhouse ជាលើកដំបូងនៅសប្តាហ៍នេះ ហើយអ្នកសារព័ត៌មានលោក Andrew Ross Sorkin ក៏បានប្រាប់ដល់សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះថាលោកបានទទួល tweets ជាច្រើនពីមហាជនដែលសួរពីរឿងដូចគ្នា ដែល tweets ទាំងនោះត្រូវបានបញ្ជូនមកលោកភ្លាមៗនៅពេលពួកគេបានដឹងថាលោក Gates នឹងមកធ្វើការជជែកលើ Clubhouse ដែលជាកម្មវិធីសង្គមថ្មីរបស់ iOS។ សំណួរនោះសួរថា លោក Bill Gates ប្រើ iPhone ដែរ?

Gates បានទទួលស្គាល់ថាគាត់ពិតជាប្រើទូរស័ព្ទ Android ជាប្រចាំមែន។ ហើយគាត់និយាយថា គាត់ប្រើទូរស័ព្ទ iPhone ស៊េរីចុងក្រោយដើម្បីតែតាមដានថាវាមានអ្វីថ្មីខ្លះប៉ុណ្ណោះ លោកនិយាយថា៖ «ទូរស័ព្ទដែលខ្ញុំកាន់ជាប់ខ្លួនគឺប្រើប្រព័ន្ធប្រតិបត្តិការ Android។» លោក Sorkin ក៏បានសួរបន្ថែមទៀត ដោយចង់ដឹងថាលោក Gates មានទំនោរយ៉ាងណារវាងប្រព័ន្ធប្រតិបត្តិការ Android និង iOS ទាំងពីរនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក Bill Gates និយាយថា៖ «ក្រុមហ៊ុនទូរសព្ទដែលប្រើ Android មួយចំនួនបានដំឡើងកម្មវិធី Microsoft ក្នុងនោះរួចជាស្រេច ដែលធ្វើឱ្យខ្ញុំមានភាពងាយស្រួល ហើយវាមានភាពបត់បែនច្រើនពេលដែលកម្មវិធីភ្ជាប់ជាមួយប្រព័ន្ធប្រតិបត្តិការ ហើយវាគឺជាអ្វីដែលខ្ញុំទម្លាប់នឹងប្រើរួចទៅហើយ… តែមិត្តភក្តិខ្ញុំជាច្រើនមានទូរស័ព្ទ iPhone ដូច្នេះមិនមែនដូចគ្នាទាំងអស់នោះទេ។»

ការចូលរួមជជែកលើ Clubhouse នេះបានធ្វើឱ្យលោក Bill Gates ក្លាយជាអ្នកជំនួញឧស្សាហកម្មបច្ចេកវិទ្យាលេចធ្លោនិងជាអ្នកមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភក្នុងឧស្សាហកម្មនេះចុងក្រោយបង្អស់ ដែលបានចូលរួមលើកម្មវិធីសង្គម Clubhouse៕

កម្មវិធីសង្គម Clubhouse

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]