ភ្នំពេញ៖ រយៈពេល ២០ឆ្នាំ នៃការប្រឡូកនៅក្នុងវិស័យតែងនិពន្ធបទចម្រៀងយើងសង្កេតឃើញថា លោក យឹម តាស្រង់ ហាក់នៅតែមិនស្រកស្រុតទឹកដៃឡើយ និងនៅតែប្រឡូកពេញដៃពេញជើងក្នុងពិភពចម្រៀងដដែល ខុសឆ្ងាយពីអ្នកនិពន្ធបទចម្រៀងរួមជំនាន់ដ៏ទៃទៀត ដោយខ្លះងាកទៅប្រកបមុខរបរផ្សេង ហើយអ្នកនិពន្ធខ្លះទៀតក៏បាត់មិនដឹងថា កំពុងនៅទីណា? ឯខ្លះទៀតក៏កំពុងប្រឡូកដដែលតែមានភាគតិចបំផុត។

អ្នកនិពន្ធ យឹម តាស្រង់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនិពន្ធ យឹម តាស្រង់
អ្នកនិពន្ធ យឹម តាស្រង់

ដោយឡែកដូចជាបទចម្រៀងដែលចេញស្ទើររាល់ថ្ងៃរបស់ផលិតកម្ម Galaxy Navatra កំពុងចេញឱ្យកំពូលតារាចម្រៀង ព្រាប សុវត្ថិ - ខេម - អ៊ុក សុវណ្ណារី - ធឿន បុរី និងតារាស្រីកំពុងល្បីខ្លំាង តន់ ចន្ទសីម៉ា ជាដើម ហាក់សុទ្ធតែជាស្នាដៃនិពន្ធរបស់លោក យឹម តាស្រង់ មួយចំណែកធំ ហើយបទទំាងនោះទៀតសោត ក៏សុទ្ធតែទទួលបាននូវការគំាទ្រយ៉ាងខ្លំាងពីសំណាក់ទស្សនិកជន។

ជាក់ស្តែងនាពេលថ្មីៗនេះ បទ «គ្រប់យ៉ាងព្រោះតែមេ» បកស្រាយដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជាបទឆ្លើយឆ្លងសម្រាប់ឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ក៏កំពុងមានភាពលេចធ្លោខ្លំាង ដោយសារតែអត្ថន័យ និង Melody របស់លោក យឹម តាស្រង់។ ដោយក្នុងរយៈពេលជិត២សប្តាហ៍ប៉ុណ្ណោះ ទទួលបាននូវការចូលទស្សនាជាង ២លានដង ពីទស្សនិកជនទូទាំងប្រទេស៕

  ឈុតខ្លះៗនៅក្នុងបទ «គ្រប់យ៉ាងព្រោះតែមេ»
  ឈុតខ្លះៗនៅក្នុងបទ «គ្រប់យ៉ាងព្រោះតែមេ»
អ្នកនិពន្ធ យឹម តាស្រង់
អ្នកនិពន្ធ យឹម តាស្រង់

តោះ! បើចង់ជ្រាបច្បាស់សូមទស្សនាបទ «គ្រប់យ៉ាងព្រោះតែមេ» ដូចខាងក្រោមនេះទំាងអស់គ្នា៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]