ភ្នំពេញ៖ កាលពីប៉ុន្មាននាទីមុននេះ នៅលើបណ្តាញសង្គម ក្នុងផេកជាផ្លូវការរបស់ កងរាជអាវុធហត្ថភ្នំពេញ បានចែកចាយនូវ ព័ត៌មានការប្លន់ចាប់ជំរិតគម្រោងទុកជាមុន ទាំងកណ្តាលថ្ងៃ នៅក្នុងផ្ទះវីឡាមួយកន្លែងដែលស្ថិតនៅក្នុងបុរីអង្គរភ្នំពេញ។

តាមប្រភពដដែលបានបន្តទៀតថា ផែនការជំរិតទារយកប្រាក់១លានដុល្លារ នឹងរៀបគម្រោង សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធ និងកូនឈ្នួល០២នាក់ តាមក្រោយ តែត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកចុះប្រតិបត្តិការចុះបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនោះ ដែលក្នុងករណីប្លន់មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀតសោត ឧក្រិដ្ឋជនទាំងនោះមានគ្នា ០៤ នាក់ បានប្រើប្រាស់កាំភ្លើងវែង AK ០១ ដើម និងកាំភ្លើងខ្លី ០២ ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថ ក៏បានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕

សូមទស្សនារូបភាពខាងក្រោម៖ 

នៅកន្លែងកើតហេតុ
នៅកន្លែងកើតហេតុ
នៅកន្លែងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]