បរទេស៖ លេណដ្ឋានក្រោមដីដ៏ចំណាស់ និងធ្លាប់ជាទីតាំងបាញ់មីស៊ីលនុយក្លេអ៊ែរសំងាត់​មួយ ដែល​សាងសង់ឡើងនៅក្នុងរដ្ឋ Arkansas សហរដ្ឋអាមេរិក នាអំឡុងសម័យសង្រ្គាមត្រជាក់ ពេលនេះត្រូវបានគេប្រែក្លាយឱ្យជាទីកន្លែងសម្រាកកម្សាន្តយ៉ាងស្រស់ស្អាតមួយ។

លេណដ្ឋានក្រោមដី ដែលទើបកែច្នៃទៅជាកន្លែងលំហែ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លេណដ្ឋានក្រោមដីជម្រៅជាង ១០ម៉ែត្រ​នេះ ត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ​ ​បិទដំណើរការនៅទសវត្សឆ្នាំ ១៩៨០ ដោយ​ច្រក​ចូលរបស់វាបានត្រូវបំផ្លាញ ហើយលិចលង់ទៅដោយទឹកនិងដី។ ប៉ុន្តែនៅឆ្នាំ ២០១០ ទីតាំងនេះ​ ត្រូវបានគេជីកកកាយឡើងវិញ ហើយកែច្នៃវាឱ្យទៅជាទីកន្លែងលំហែដ៏ទំនើប ដែលភ្ជាប់មកជាមួយផ្ទះបាយ និងបន្ទប់រោងកុនធំ។ បច្ចុប្បន្នលេណដ្ឋាន​​កែច្នៃថ្មីនេះ ត្រូវបានដាក់ជួល​ឱ្យអ្នកដំណើរ ដែលកំពុងស្វែងរក​កន្លែងស្នាក់នៅ​ ហើយ​គេអាចប្រើប្រាស់វាជាកន្លែងពិធីជប់លៀងឯកជន ​ឬ​​រៀបចំធ្វើព្រឹត្តិការណ៍​ផ្សេងៗបានដែរ។

ផែនទីនៃលេណដ្ឋានក្រោមដី​ ​ឬជាទីតាំងបាញ់មីស៊ីលនុយក្លេអ៊ែរសំងាត់​

គួរជម្រាបដែរថា​ ​កាលពីខែមុន លេណដ្ឋាន​ចំណាស់ដែលគេបោះបង់ចោលក្នុងសម័យសង្គ្រាមត្រជាក់មួយផ្សេងទៀត ​ គឺត្រូវបាន​ដាក់លក់នៅលើទីផ្សារ​ក្នុងតម្លៃប្រមាណ ៥ម៉ឺនដុល្លារ។ ហើយបើទោះ​ជាផ្នែកខាងក្រៅ វាមានសភាពចំណាស់​បន្តិចក៏​ពិតមែន ប៉ុន្តែ​វាមានជាប់ទាក់ទងទៅនឹងរឿងរ៉ាវប្រវត្តិសាស្ត្រដ៏សម្បូរបែប៕

លេនដ្ឋាន​​កែច្នៃថ្មីនេះ ត្រូវបានដាក់ជួល​ឱ្យអ្នកដំណើរ ដែលកំពុងស្វែងរក​កន្លែងស្នាក់នៅ​
បន្ទប់គេងដែលតុបតែងយ៉ាងស្រស់ស្អាត នៅខាងក្នុងលេណដ្ឋាន
​រដ្ឋាភិបាលសហរដ្ឋអាមេរិក បាន​បិទដំណើរការលេណដ្ឋាននេះនៅទសវត្សឆ្នាំ ១៩៨០
បន្ទប់គេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]