បរទេស៖ អ្នកវិភាគនៅ Wedbush ថ្ងៃនេះបាននិយាយថា ត្រកូល iPhone ជំនាន់ថ្មីគឺ iPhone 13 នោះនឹងមាន storage ខ្ពស់ដល់ទៅ1TB (1តេរ៉ាបៃ) ជាលើកដំបូង។ ទូរសព្ទ iPhone 12 បច្ចុប្បន្នមានខ្ពស់បំផុតត្រឹមតែ512GBតែប៉ុណ្ណោះ។
អ្នកវិភាគហិរញ្ញវត្ថុនៅតែមានសុទិដ្ឋិនិយមថាការលក់ iPhone របស់ Apple នឹងនៅតែបន្តរឹងមាំនៅឆ្នាំនេះដែលពិភពលោកមានការងើបឡើងវិញក្រោយពីកូវីដ ដោយសារតែការចាក់វ៉ាក់សាំងបានធ្វើឡើងនៅទូទាំងពិភពលោក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងខែមករា សារព័ត៌មាន Front Page Tech បានធ្លាប់រាយការណ៍ថា ត្រកូល iPhone 13 ជំនាន់ថ្មីនឹងមាន storage ផ្ទុក 1TB។
ទាក់ទងនឹងឧបករណ៍ដំណើរការដោយ iOS បច្ចុប្បន្ន Apple បានផ្តល់ជូន 1TB នៃការផ្ទុកតែនៅលើ iPad Pro ស៊េរីខ្ពស់របស់ខ្លួនតែប៉ុណ្ណោះ។ នៅក្នុងបរិបទទីផ្សារស្មាតហ្វូនដែលកាន់តែទូលំទូលាយនេះ ទូរសព្ទ iPhone ដូចជាដើរយឺតជាងគេបន្តិចក្នុងរឿងនេះ។ ឧទាហរណ៍ ដៃគូប្រកួតប្រជែងរបស់ Apple គឺ Samsung បានចាប់ផ្តើមដាក់ចេញនូវទូរសព្ទមាន storage ផ្ទុក 1TB នៅក្នុងស៊េរី Galaxy S10 តាំងតែពីរឆ្នាំមុនមកម្ល៉េះ។
ត្រកូល iPhone 13 ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ (ប្រហែលខែកញ្ញាទៅវិច្ឆិកា) ទោះបីជាគេនៅមិនទាន់ដឹងច្រើនអំពីលក្ខណៈពិសេសរបស់ឧបករណ៍នេះក៏ដោយ។ មានពាក្យចចាមអារ៉ាមអំពីការត្រឡប់មកវិញនៃ Touch ID និងអេក្រង់អត្រាខ្ពស់ 120Hz ប៉ុន្តែមិនមានអ្វីច្បាស់លាស់ពីដំណឹងទាំងនេះទេ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]