ភ្នំពេញ៖ តារាសម្តែងស្រីវ័យក្មេង Stella តែងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង ពីរូបសម្រស់ស្រស់ស្អាតពីធម្មជាតិ នៃទម្រង់មុខរសនិយមកូនកាត់ ហេតុដូច្នេះ រាល់រូបថតដែលតារាស្រីរូបនេះ បានបង្ហោះនៅលើបណ្តាញសង្គម ត្រូវបានទាក់ទាញចំណាប់អារម្មណ៍ជារឿយៗពីសំណាក់មហាជន។

ដោយឡែកកាលពីថ្មីៗនេះ នៅលើគណនីរបស់តារាស្រីរូបនេះ បានចែកចាយវីដេអូ ក៏ដូចជាបានបង្ហាញមុខមិត្តប្រុស ដែលបានសាងអនុស្សាវរីយ៍ជាមួយគ្នា ជាគូសង្សារ ជាមួយការទទួលបាន នូវភាពកក់ក្ដៅពីគូស្នេហ៍របស់ខ្លួន ជាពិសេសថែមទាំងទៀតនោះ បានផ្ដល់ក្ដីស្រលាញ់យ៉ាងពេញទំហឹងទៅឲ្យនាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត កាន់តែធ្វើហ្វេនៗជាច្រើន រឹតតែច្រណែន បន្ទាប់ពីបាន ការបង្ហោះវីដេអូមួយនេះ ជាមួយនឹងគូស្នេហ៍ជាទីស្រលាញ់ ដែលបង្ហាញពីភាពផ្អែមល្ហែមជាមួយនឹងមិត្តប្រុស ដូចគូសង្សារវ័យក្មេងទូទៅ ដែលបានឱបគ្នាយ៉ាងស្អិតរមួត ប្រលែងលេងគ្នា ធ្វើឲ្យហ្វេនៗ ស្ទើរតែលើសជាតិស្ករ ផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖: វីដេអូ Stella បានបង្ហោះ

Stella
Stella
Stella
Stella
គូស្នេហ៍ និង Stella
គូស្នេហ៍ និង Stella
 Stella និង គូស្នេហ៍
 Stella និង គូស្នេហ៍
 Stella និង គូស្នេហ៍
 Stella និង គូស្នេហ៍
គូស្នេហ៍របស់ Stella 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]