ភ្នំពេញ៖ វីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះ គឺជាស្នាដៃរួមគ្នាដំបូងគេបង្អស់របស់អ្នកដឹកនាំផលិតភាពយន្ត និងវីដេអូកំសាន្តខ្មែរល្បីៗចំនួន ៣ នាក់រួមមាន លោក សុខ វិសាល ម្ចាស់ផលិតកម្ម KlapYahandz ដែលបានចូលរួមធ្វើឲ្យវិស័យចម្រៀង និងភាពយន្តខ្មែររស់ឡើងវិញ លោក ជុំ សុធា ជាអ្នកដឹកនាំផលិតវីដេអូសម្រាប់អាជីកម្មល្បីៗជាច្រើននៅកម្ពុជា និងកញ្ញា រិទ្ធី លំអរពេជ្រ ដែលជាអ្នកដឹកនាំភាពយន្ត និងក៏ជាស្ថាបនិកវ័យក្មេងរបស់កម្មវិធី «បុណ្យភូមិ»។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបទចម្រៀង «ឆ្ពោះទៅមុខរួមគ្នា» ចេញជាផ្លូវការកាលពីថ្ងៃទី២៥ ខែកុម្ភៈ ហើយពលរដ្ឋកម្ពុជាអាចស្វែងរកបាននៅលើទំព័រហ្វេសប៊ុក Pleng by Smart និង Pleng app ហើយវីដេអូបទចម្រៀងនឹងចេញនាពេលឆាប់ៗនេះ។ វីដេអូចម្រៀងបទនេះ ត្រូវបានគេរំពឹងថានឹងចូលរូមបំផុសស្មារតីពលរដ្ឋកម្ពុជា គ្រប់ស្រទាបវណ្ណៈជួយគ្នាទៅវិញទៅមកជាពិសេសក្នុងវិបត្តិកូវីដ ១៩ នឹងធ្វើឲ្យពលរដ្ឋខ្មែរមានមោទនភាពចំពោះប្រទេសជាតិខ្លួន។
លោក សុខ វិសាល បានឲ្យដឹងថាការផលិតវីដេអូចម្រៀងបទ «ឆ្ពោះទៅមុខរួមគ្នា» នេះចំណាយអស់រយៈពេល ៤ ថ្ងៃ ដោយសិល្បករ និងសិល្បករនីល្បីៗរបស់ Pleng ចូលរួមសម្ដែង និងផលិតរួមមាន ស៊ូលី ផេង, ក្រុមតូច SWSB, ចិត្ត កញ្ចនា, សាង សុខសេរី វុទ្ធា, ប្រុសឡា, DJ Chee Ruthko Reezy និង 4T5 ផងដែរ។
កញ្ញា ចិត្ត កញ្ចនា សិល្បការិនីល្បីឈ្មោះមួយរូបរបស់ Pleng បាននិយាយថា៖
ជាផ្នែកមួយនៃយុទ្ធនាការ «ឆ្ពោះទៅមុខរួមគ្នា» របស់ក្រុមហ៊ុន Smart Axiata ក៏បានរៀបចំការប្រគុំតន្រ្ដីតាមសប្បុរសធ៌មស្នាមញញឹមតាមអនឡាញ ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ក្នុងទិវានៃក្ដីស្រលាញ់១៤កុម្ភៈ កន្លងទៅ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]