ពេល​និយាយ​ដល់​សុខភាព​មាត់​ធ្មេញ យើង​តែ​ង​នឹក​ដល់​ការ​ដុស​សម្អាត​ធ្មេញ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ ការ​ដុស​សម្អាត​ធ្មេញ​​ពិត​ណាស់​ថា​អាច​ជួយ​ការ​ពារ​ធ្មេញ​ពុក និង​បញ្ហា​អញ្ចាញ​ ដែល​កើត​ឡើង​ដោយ​សំណល់​អាហារ​ជាប់​ចន្លោះ​​ធ្មេញ និង​អាច​បង្ក​ជា​កំណកកំបោរ​នៅ​នឹង​ធ្មេញ​ជា​ដើម​។ ចុះ​បើ​និយាយ​ថា​ការ​សម្អាត​អណ្ដាត​រាល់ថ្ងៃ ក៏​ជួយ​សុខភាព​មាត់​ធ្មេញ​ដែរ គ្នា​យើង​យល់​បែប​ណា?

១. ជួយ​ឲ្យ​អណ្ដាត​ស្អាត​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពេល​យើង​មិន​ធ្វើ​ការ​សម្អាត អណ្ដាត​យើង​នឹង​អាច​ក​ជាប់​ជាកំទេច​កំទី​ និង​ធ្វើ​ឲ្យ​មាន​ស្នាម​សៗ​នៅ​លើ​អណ្ដាត​ទៀត​ផង​។ ការ​កោស​អណ្ដាត​ជាមួយ​ឧបករណ៍​សម្អាត​អណ្ដាត អាច​ជួយ​ឲ្យ​អណ្ដាត​យើង​រក្សាភាព​ស្រស់​ថ្លា ស្អាត និង​មាន​ពណ៌​ផ្កា​ឈូក​ទៀតផង​។​​​

​២. កាត់​បន្ថយ​ក្លិន​មាត់

ពេល​ខ្លះ​ទោះបីជា​​យើង​បាន​ដុស​ធ្មេញ ប្រើ​ទឹក​ខ្ពុរ​មាត់ ពីរ​ដង​ក្នុង​មួយ​ថ្ងៃ តែ​នៅ​តែ​អាច​មាន​ក្លិន​មាត់​ដដែល។ បញ្ហា​ក្លិន​នេះ អាច​មក​ពី​បាក់តេរី​ ដែល​បន្ត​មាន​វត្តមាន​នៅ​ក្នុង​មាត់ និង​បង្ក​ក្លិន​មិន​ល្អ ពេល​ដែល​យើង​មិន​បាន​សម្អាត​វា​ចេញ​ឲ្យ​បាន​រាល់​ថ្ងៃ​។

ការ​សិក្សា​បាន​រក​ឃើញ​ថា បាក់​តេរី​នៅ​អណ្ដាត​ ក៏​អាច​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់​មិន​ល្អ​ដែរ។ ដូច​នេះ យើង​គូរ​ដុស​សម្អាត​ទាំង​ធ្មេញ និង​អណ្ដាត​ជា​ប្រចាំ។

៣. រក្សា​សុខភាព​មាត់

បាក់តេរី​កឡើង​នៅ​អណ្ដាត​អាច​រាល​ដាល​ទៅ​ដល់​ផ្នែក​ផ្សេង​ទៀត​ក្នុង​មាត់ នាំឲ្យ​មាន​បញ្ហា​ដូច​ជា​ពុក​ធ្មេញ និង​ឆ្លង​រោគ​នៅ​អញ្ចាញ​ធ្មេញ។ ការ​សិក្សា​នៅ​ឆ្នាំ​២០០៥ រក​ឃើញ​ថា​ការ​ដុស​សម្អាត​អណ្ដាត​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​កម្ចាត់​បាក់​តេរី​មិន​ល្អនេះ​បាន និង​ធ្វើ​ឲ្យ​មាត់​មាន​សុខ​ភាព​ល្អ​។

៤. បង្ការ​បញ្ហា​រំលាយ​អាហារ

បាក់​តេរី​កឡើង​នៅ​អណ្ដាត​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​រំលាយអាហារ​យើង​បាន ពេល​យើង​លេប​អាហារ ឬ​ទឹកមាត់។ ការណ៍​នេះ​ អាច​ធ្វើ​ឲ្យ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ប្រព័ន្ធរំលាយ​អាហារ និង​ធ្វើ​ឲ្យ​យើង​ឡើង​ហ្គាស និង​ពិបាក​រំលាយអាហារ។ ដូច​នេះ ជា​ការ​ចាំ​បាច់​ណាស់ ដែល​យើង​ត្រូវ​កម្ចាត់​បាក់តេរី​ទាំង​នេះ​ជា​ប្រចាំ។​

បើ​គ្នា​យើង​យល់​ថា​ការ​សម្អាត​អណ្ដាត​ជា​រឿង​ល្អ និង​គួរ​ធ្វើ យើង​អាច​សម្រេច​ចិត្ត​ធ្វើ​វា​បាន​ចាប់ពី​ពេល​នេះ​ទៅ តែ​ត្រូវ​ចាំ​ថា​ធ្វើ​យ៉ាងណា កុំ​ឲ្យ​យើង​ក្អួត​ពេល​កំពុង​សម្អាត​អណ្ដាត ឬ​ប្រើ​ឧបករណ៍​សម្អាត​អណ្ដាត​ខ្លាំងៗ​ពេក​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]