បរទេស៖ កាលពីល្ងាចថ្ងៃទី ២៦ ខែកុម្ភៈ តារាប៉ុបសញ្ជាតិកាណាដាលោក Justin Bieber ត្រូវបានប្រទះឃើញបណ្តើរភរិយារបស់ខ្លួន តារាម៉ូដែលស្រី Hailey Bieber ចាកចេញពីភោជនីយដ្ឋានមួយនៅក្នុងទីក្រុង Los Angeles កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

ជាមួយគ្នានេះរូបភាព Justin ជាមួយនឹងភរិយា ដើរតាមផ្លូវសាធារណៈ ដែលគេប្រមាញ់បាននេះ ត្រូវបានគេសង្កេតឃើញថា តារាប្រុសវ័យ ២៧ ឆ្នាំរូបនេះ បានកាន់ ក៏ដូចជាស្រកងត្រគាកដើរឱបប្រពន្ធឡើងជាប់ស្អិតរមួតបេះមិនចេញ មើលទៅពិតជាផ្អែមល្ហែមជាខ្លាំង បន្ទាប់ពីទទួលទានអាហារពេលល្ងាចរ៉ូមែនទិករួចហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ  គូស្វាមីភរិយាតារាវ័យក្មេង ដ៏មានឥទ្ធិពលក្នុងហូលីវូដរូបនេះ ទោះបីពួកគេមិនទាន់មានចំណងដៃកូនយ៉ាងណាក្តី ក៏ប៉ុន្តែអ្នកទាំងពីរ តែងតែចំណាយពេលជាមួយគ្នា បានផ្ដល់ក្ដីស្រលាញ់ឲ្យគ្នាទៅវិញទៅមកយ៉ាងពេញទំហឹង  ដូចជាគូស្នេហ៍កម្លោះ ក្រមុំទូទៅ មើលទៅពិតជាគួរឲ្យច្រណែនខ្លាំងមែនទែន បន្ទាប់ពីរៀបការបាន ២ ឆ្នាំហើយក្តី៕

សូមទស្សនារូបភាពខាងក្រោម៖

Justin Bieber
Hailey Bieber
រូបដែលគេប្រមាញ់បាន
រូបដែលគេប្រមាញ់បាន
រូបដែលគេប្រមាញ់បាន
រូបដែលគេប្រមាញ់បាន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]