ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមច្រៀងនារីកម្ពុជាមួយក្រុមឈ្មោះ 2Themoon ត្រូវបានបង្កើតឡើង ដោយមានសមាជិកក្រុម១៣នាក់ ប៉ុន្តែមានសមាជិកមុខត្រូវបានបង្ហាញមុខជាសាធារណៈ ដែលសម្រស់វិញគឺស្អាតកប់សេរ៊ី ដែលធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងពីសំណាក់អ្នកប្រើប្រាស់សង្គមហ្វេសប៊ុក។

ដោយឡែក ក្រុមចម្រៀងនារីនេះ មានឈ្មោះថា លីកា ជាសមាជិកមួយរូបក្នុងចំណោម សមាជិក១៣នាក់ផ្សេងទៀត ដែលមានរូបសម្បត្តិស្អាតអស់ទាស់ ពីធម្មជាតិ ដោយទម្រង់មុខV កែវភ្នែកធំថ្លានិង ស្បែកវិញគឺថាសស្អាតខ្ចីញ៉េញឥតខ្ចោះតែម្តងហើយ អាចនិយាយខ្លីៗថា មិនចាញ់តារាកូរ៉េស្រីមួយចំនួនឡើយ។ ក្រៅពីនេះទៀត លីកា ក៏ជានារីម្នាក់ទៀត ដែលមានភាពក្លាហាន ស្មោះត្រង់និង ទន់ភ្លន់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ការប្រកាសនៃសមាជិកផ្សេងៗទៀតនិង ធ្វើជាបន្តបន្ទាប់ដោយដំណាក់ៗ ដោយនឹងក្រុម 2Themoon នឹងពាំនាំទាំងបទចម្រៀងមកកំដរអារម្មណ៍បងប្អូនទស្សនិកជនទៀតផងដែរ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សមាជិកក្រុម 2Themoon (មិនទាន់បង្ហាញជាផ្លូវការណ៍)
សមាជិកក្រុម 2Themoon (មិនទាន់បង្ហាញជាផ្លូវការណ៍)
សមាជិកក្រុម 2Themoon (មិនទាន់បង្ហាញជាផ្លូវការណ៍)
សមាជិកក្រុម 2Themoon (មិនទាន់បង្ហាញជាផ្លូវការណ៍)
សមាជិកក្រុម 2Themoon (មិនទាន់បង្ហាញជាផ្លូវការណ៍)
សមាជិកក្រុម 2Themoon (លីកា)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]