ភ្នំពេញ៖ ដូចជាប្រិយមិត្តបានជ្រាបរួចមកហើយ ពីករណីប្លន់ចាប់ជំរិត ទារលុយ១លានដុល្លារ កក្រើកក្នុងភ្នំពេញ កាលពីវេលាម៉ោង១១ព្រឹក តែបែរជាចុងក្រោយ ចោរប្លន់ទាំង៤នាក់ ត្រូវបានស្លាប់ ក្រោមស្នាដៃកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ក្នុងនោះ គេក៏បានរកឃើញ អត្តសញ្ញាណរបស់ ចោរប្លន់ ដែលមានឈ្មោះទី១ អ៊ឹម សុវណ្ណារិទ្ធ ទី២ ឈ្មោះ រី ពិសី អាយុ៣០ឆ្នាំ ចំណែក២នាក់ផ្សេងទៀត មិនស្គាល់អត្តសញ្ញាណឡើយ។ ប៉ុន្តែកាលពីមុននេះ មានការចេញនូវ លិខិតមួយ របស់ស្នងការដ្ឋានបុគ្គល បណ្ដុះបណ្ដាល នៃបញ្ជាការដ្ឋានអង្គរក្ស បានច្រានចោល ពីជនល្មើសឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែលគេថា រូបខ្លួនជា ជាមន្ដ្រីរបស់បញ្ជាការដ្ឋានអង្គរក្ស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែតាមការពិតទៅ ជនល្មើស ឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ មិនមានឈ្មោះ និងក្របខណ្ឌក្នុងបញ្ជាការដ្ឋានអង្គរក្សនោះឡើយ ហើយប័ណ្ណសម្គាល់ខ្លួននោះ ជាប័ណ្ណសម្គាល់ខ្លួនក្លែងក្លាយទៀត មិនបានចេញដោយ ដោយបញ្ជាការដ្ឋានអង្គរក្ស។ ដូច្នេះសូមបងប្អូន កុំឲ្យមានការយល់ច្រឡំ ទាក់ទងនឹងរឿងរ៉ាវ របស់ ជនល្មើស អ៉ឹម សុវណ្ណារិទ្ធ ដែលល្បីជា មន្ដ្រីរបស់បញ្ជាការដ្ឋានអង្គរក្ស៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]