ភ្នំពេញ: កាលពីថ្ងៃទី ខែមីនា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ហេតុការណ៍នៃឧក្រិដ្ឋកម្មកក្រើកក្រុងភ្នំពេញ ដែលកើតឡើងនៅក្នុងបុរីអង្គរភ្នំពេញ បានបង្កជាការតក់ស្លុតយ៉ាងខ្លាំង ព្រមទាំងការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជនពេញក្រុងភ្នំពេញផ្ទាល់តែម្តង។

យ៉ាងណាមិញ ឧក្រិដ្ឋកម្មព្រៀងទុកជាមុនដោយល្អិតល្អន់នេះ ក៏ត្រូវបានសមត្ថកិច្ចជំនាញ ដែលដឹកនាំដោយ ឯកឧត្តមសេនីយ៍ឯក រ័ត្នស្រ៊ាង បានចុះបង្រ្កាប ព្រមទាំងបានប្រើសិទ្ធិបាញ់តបទៅកាន់ឧក្រិដ្ឋជនទាំង៤ រហូតធ្វើឲ្យពួកជនអាក្រក់ទាំងនោះ បានដេកស្លាប់នៅក្នុងថ្លុកឈាមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កន្លែងកើតហេតុ

ប៉ុន្តែ ប្រការដែលគួរឲ្យកត់សម្គាល់ដែលនៅពីក្រោយហេតុការណ៍ឧក្រិដ្ឋកម្មដ៏កក្រើកនោះ គឺដើមហេតុនៃការផ្តើមគំនិតផ្ទាល់តែម្តង។យោងតាមរបាយការណ៍ដែលបានបង្ហោះជាសាធារណ:តាមរយ:គេហទំទំព៍រហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានពន្យល់យ៉ាងលម្អិតពីដើមចង និងអ្នកផ្តើមគំនិតនៃឧក្រិដ្ឋកម្មនេះ យ៉ាងដូច្នេះថា ៖

ប្រភព Phnom Penh Gendarmerie

បុគ្គលឈ្មោះ អឹម សុវណ្ណារិទ្ធិ ជាអ្នកផ្តើមគំនិត ធ្លាប់ជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់សម្រាកមួយរយ: បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប ក្រោយមករូបគេក៏បានចំផែនការ ចូលចាប់ជំរិតនិងប្លន់សម្លាប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី២៦ ខែកុម្ភៈ តែដោយនៅថ្ងៃទី២៦នេះជុំគ្នារសៀលពេក មិនអាចអនុវត្តផែនការទាន់ ពួកវាក៏លើកគម្រោងទៅថ្ងៃទី ២៧វិញ តែដោយថ្ងៃទី២៧នេះជាថ្ងៃសៅរ៍ ខ្លាចចូលធនាគារដកលុយមិនទាន់ ទើបពួកវាលើកមកថ្ងៃច័ន្ទទី១ ខែមីនា នេះតែម្តង។តែជាអកុសលអំពើអាក្រក់របស់មារ ត្រូវបានសមត្ថកិច្ចបង្រ្កាប និងបាញ់សម្លាប់យ៉ាងទាន់ហន់ទៅវិញ។

ខាងក្រោមនេះ ជាវីដេអូនៃប្រតិបត្តិការបង្រ្កាបរបស់សមត្ថកិច្ច សូមទស្សនាដូចតទៅ៖

វីដេអូនៃប្រតិបត្តិការបង្រ្កាបរបស់សមត្ថកិច្ច ក្រុងភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]