រាជធានីភ្នំពេញ ៖ ដូចដែរបានដឹងរួចហើយថា <ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ> ជារលកទី ៣ដែលកម្ពុជាបានជួបប្រទះក្នុងការរីករាលដាល ជំងឺកូវីដ១៩ នេះនៅក្នុងសហគមន៍ ដែលមានលក្ខណៈមិនសូវអំណោយផលយ៉ាងខ្លាំងសម្រាប់ប្រទេស ក៏ដូចជាប្រជាជនកម្ពុជា។
ទន្ទឹមនឹងនេះ កម្ពុជាក៏បានចាត់វិធានការយ៉ាងតឹងរ៉ឹង បន្ទាប់ពីព្រឹត្តិការណ៍នេះកើតឡើង ជាក់ស្តែង ទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ ត្រូវបានបិទជាបណ្តោះអាសន្ន ក្រោយឃើញជាប់ពាក់ព័ន្ធនឹង អ្នកឆ្លងជំងឺនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត ក្រុមហ៊ុនខ្នាតធំ NAGA World ក៏បានបញ្ជូនបុគ្គលិកខ្លួនប្រមាណ ៣០០០ នាក់ ទៅធ្វើតេស្តរកជំងឺនេះផងដែរ បន្ទាប់ពីមានករណីពាក់ព័ន្ធនឹងអ្នកឆ្លង។
គួរបញ្ជាក់ផងដែរថា នៅមុននេះបន្តិច ក្រុមហ៊ុនខ្នាតយក្ស NAGA World បានប្រកាសផ្អាកដំណើរការអាជីវកម្ម បណ្តោះអាសន្ន ក្រោយពេលរកឃើញ ករណីឆ្លងចំនួន ១១ករណី ទៅលើបុគ្គលិក និងអ្នកដំណើរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]