បរទេស៖ ប្រសិនបើអ្នករង់ចាំ iPhone ដែលអាចបើកបិទអេក្រង់បាន អ្នកប្រហែលត្រូវរង់ចាំនៅក្នុងរង្វង់ឆ្នាំ២០២៣។ វាជាពេលវេលាបរិច្ឆេទដែលអ្នកវិភាគ លោក Ming-Chi Kuo គិតថាក្រុមហ៊ុន Apple អាចនឹងបញ្ចេញទូរសព្ទអេក្រង់បត់របស់ខ្លួនជាលើកដំបូង។ iPhone អេក្រង់បត់អាចនឹងត្រូវបានពន្យារឬលុបចោល ប្រសិនបើដំណាក់កាលអភិវឌ្ឍន៍មិនអាចដំណើរការបានរលូន។
ទូរសព្ទអេក្រង់បត់នេះត្រូវបានគេរាយការណ៍មកថា អាចនឹងមានបន្ទះបង្ហាញពី៧.៥អ៊ីញទៅ៨អ៊ីញ។ វាអាចបញ្ជាក់បានថា ទូរសព្ទនេះអាចនឹងមានគំរូរាងយកលំនាំតាម Galaxy Z fold ជាជាងយកលំនាំតាមទូរសព្ទ Galaxy Z flip។ របាយការណ៍របស់លោក Kuo ក៏ត្រូវបានគេរាយការណ៍ដាច់ដោយឡែកផ្សេងទៀត នៅតាមសារព័ត៌មាន Bloomberg និង The Elec។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីមុន គេមិនបានបង្ហាញពីកាលបរិច្ឆេទបញ្ចេញ ហើយគេក៏បានបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple ស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍនៅឡើយ ដែលការបញ្ចេញជាសាធារណៈអាចយ៉ាងយូរនៅក្នុងឆ្នាំ២០២៤ សម្រាប់ការបង្ហាញរូបរាងជាលើកដំបូង។ មិនតែប៉ុណ្ណោះ ក៏នៅមានការប្រើប្រាស់ជាមួយមុខងារខ្មៅដៃ Apple Pencil ជាមួយទូរសព្ទអេក្រង់បត់នេះ ដែលទើបតែលេចឮពាក្យចចាមអារ៉ាមកាលពីពេលថ្មីៗនេះ ហើយគេក៏មិនទាន់ដឹងច្បាស់ដូចគ្នា អំពីមុខងារផ្សេងដែលវាអាចនឹងទទួលបាន៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]