រាជធានីភ្នំពេញ៖ តាមប្រភពព័ត៌មានមួយបានឱ្យដឹងថា សាកសពឧក្រិដ្ឋជនទាំង៤នាក់ ដែលត្រូវបានកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការកម្ទេចដោយបានបណ្តាលឱ្យស្លាប់នៅក្នុងថ្លុកឈាម នៅម៉ោងប្រមាណ១១ ព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នៅវីឡាលេខ២០ ក្នុងបុរីអង្គរភ្នំពេញ ក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខនោះ រហូតមកដល់ពេលនេះ មិនទាន់មានសាច់ញាតិបងប្អូនណាម្នាក់មកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណីឡើយ ដោយសាកសពឧក្រិដ្ឋជនទាំងនោះ ត្រូវគេទុកចោលមកទល់ពេលនេះ។

ជាមួយគ្នានោះដែរ សាកសពឧក្រិដ្ឋជនទាំងនោះ ត្រូវបានសមត្ថកិច្ច តម្កល់ទុកនៅក្នុងឈាបដ្ឋាន វត្តទឹកថ្លា រហូតដល់ម៉ោងប្រមាណ រហូតដល់ពេលនេះ គេពុំទាន់ឃើញ មានឱពុកម្តាយ បងប្អូនសាច់ញាតិណាមួយមកទទួលយកទៅធ្វើបុណ្យនោះឡើយ នេះអាចប្រហែលមកពីការខ្លាចបាក់មុខបាក់មាត់ ប៉ះពាល់ខូចកិត្តិយសស្អុយឈ្មោះហើយមើលទៅ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់សារជាថ្មីថា ជនដែលបានផ្តួចផ្តើមគំនិតក្នុងការជំរិតទារបា្រក់រាប់លានដុល្លារនេះ មានឈ្មោះថា អ៊ឹម សុវណ្ណរិទ្ធិ ដែលធ្លាប់ធ្វើជា អ្នកបើកឡានជូនម្ចាស់ផ្ទះ ហើយខ្លួនឈប់មួយរយៈពេល ក្រោយមក ក៏មកសុំធ្វើការវិញ តែម្ចាស់ផ្ទះមិនធ្វើការឆ្លើយតប ដែលនាំឱ្យឧក្រិដ្ឋជនរូបនេះ រៀបចំផែនការរកគ្នីគ្នា ដើម្បីជំរិតបានលុយ ហើយនឹងផ្តាច់ជីវិតតែម្តង។ តែជាអកុសល ដូចគេធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ មានអ្នកឱ្យការដល់ម្ចាស់ផ្ទះ ម្ចាស់ផ្ទះក៏បានប្តឹងកងកម្លាំងរាធអាវុធរាជធានីភ្នំពេញរៀបចំគម្រោងទុកជាមុន អស់រយៈពេលបួនថ្ងៃទម្រាំតែត្រីស៊ីនុយ ទើបគម្រោងប្លន់របស់ពួកគេត្រូវបរាជ័យ និង មិនសល់ទាំងជីវិតថែមទៀត៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

អ៊ឺម សុវណ្ណារិទ្ធ ជាមេផ្តើមគំនិត
អ៊ឺម សុវណ្ណារិទ្ធ ជាមេផ្តើមគំនិត
អ៊ឺម សុវណ្ណារិទ្ធ ជាមេផ្តើមគំនិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]