អង់គ្លេស៖ ពេលកំពុងដើរលើឆ្នេរខ្សាច់មួយនៅកោះ Harbour នៃ Bahamas ស្ត្រីជនជាតិអង់គ្លេសម្នាក់បានរកឃើញបាល់ដែកមួយ ដែលត្រូវបានគេជឿថាជាផ្នែកមួយនៃយានអវកាសរុស្ស៊ី។
វត្ថុភ្លឺចែងចាំងនេះត្រូវបានកប់នៅក្នុងដីខ្សាច់ ហើយគេបានរកឃើញវានៅល្ងាចថ្ងៃទី24 ខែកុម្ភៈ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមគ្រួសារស្ត្រីជនជាតិអង់គ្លេសនោះបានគិតថាវត្ថុនេះជារបស់ប្រទេសរុស្ស៊ី ដោយសារតែអក្សរដែលបានសរសេរនៅលើវា។ ទោះបីជាគេមិនទាន់បានបញ្ជាក់ទាំងស្រុងក៏ដោយ ក៏អ្នកជំនាញជឿជាក់ថាវាគឺជា hydrazine tank ដែលត្រូវបានប្រើសម្រាប់ការបាញ់រ៉ុក្កែតដែលគ្មានមនុស្សបើក។
យោងតាមរបាយការណ៍របស់កាសែត The Independent បានឱ្យដឹងថា ស្ត្រីម្នាក់ឈ្មោះ Manon Clarke អាយុ24ឆ្នាំ គឺជាស្ត្រីដែលបានរកឃើញវត្ថុនេះកប់ក្នុងឆ្នេរខ្សាច់។ Manon ពន្យល់ថាពួកគេចាប់ផ្តើមកាយបន្ថែមទៀត បន្ទាប់ពីបានឃើញអក្សររុស្សីនៅលើបាល់នោះ។ នាងនិយាយថានេះគឺជារឿងដ៏ក្លាហានមួយ ព្រោះថាពួកគេមិនដឹងថាវត្ថុនោះជាអ្វីនោះទេ តែពួកគេនៅតែប្រឹងកាយវាឡើង។
របាយការណ៍បានលើកឡើងថា ក្រុមគ្រួសារនោះបានទុកវត្ថុនោះនៅឯឆ្នេរ បន្ទាប់ពីពួកគេមិនអាចយកវាចេញបានទោះយ៉ាងណាពួកគេបានថតរូបភាពរបស់វា និងចែករំលែកវាជាមួយមិត្តភក្តិ ហើយទៅកាយយកវាម្តងទៀតនៅថ្ងៃបន្ទាប់។
និយាយពីបាល់ដែកនោះវិញ មានសាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវផ្សេងៗបានលើកឡើងពីប្រភពរបស់វា ដែលខ្លះថាវាប្រហែលជាមានប្រភពមកពីប្រទេសគុយបា ដោយសារគ្រានោះគុយបាបានទទួលឧបករណ៍ពីសហភាពសូវៀត ព្រោះថាវាជាសម្ព័ន្ធមិត្តជាមួយសូវៀត។ ឯខ្លះក៏លើកឡើងថាវាអាចធ្លាក់ពីអវកាសមកសមុទ្រ ដោយសារ tank ប្រភេទនេះភាគច្រើនគេយកទៅបោះចោលនៅក្នុងទីបញ្ចុះសពយានអវកាស (spacecraft cemetery) នៅមហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូង តែពេលខ្លះក៏អាចខុសបច្ចេកទេស ដែលបាល់នេះអាចត្រូវទម្លាក់ខុសកន្លែងនៅក្នុងមហាសមុទ្រ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]