រាជធានីភ្នំពេញ ៖ ជាធម្មតា បន្ទាប់ពីរកឃើញ អ្នកឆ្លងវីរុសកូវីដ ១៩ហើយនោះ ក្រសួងនឹងធ្វើការប្រកាសពីទីកន្លែងដែល អ្នកជំងឺធ្លាប់បានទៅ ដើម្បីប្រកាសជាដំណឹង ដល់សាធារណជនដទៃផ្សេងទៀតដែលធ្លាប់បានទៅទីនោះ ទៅធ្វើតេស្ត ក៏ដូចជាបង្កើនការតាមដានសុខភាពខ្លួនឲ្យខ្លាំងជាងសព្វដង ដើម្បីចាត់វិធានទាន់ពេលវេលាមិនឲ្យមានការរីករាលដាលកាន់តែធ្ងន់ធ្ងន់ថែមទៀត។

ទន្ទឹមនឹងនេះ  នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានប្រកាសព័ត៌មាន ដែលបុគ្គលតេស្តវិជ្ជមានជំងឺកូវីដ ១៩ធ្លាប់បានទៅ ផ្សារម៉ាក្រូសែនសុខ កាលពីថ្ងៃទី ២០ កុម្ភៈ ឆ្នាំ២០២១ នៅវេលាម៉ោង ៥និង ៤១នាទី​ដល់ ម៉ោង៦ និង៤៨នាទីល្ងាច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីបានទទួលដំណឹងនេះរួច នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងបានប្រកាសឲ្យ បងប្អូនដែលមានអាការៈ ដូចជា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឫពិបាកដកដង្ហើម និងធ្លាប់បានចេញចូលទៅផ្សារខាងលើនេះ នៅថ្ងៃទី ២០ កុម្ភៈ អញ្ជើញទៅធ្វើតេស្តភ្លាម នៅទីតាំងដែលបានកំណត់។ មិនតែប៉ុណ្ណោះ សម្រាប់បុគ្គល ដែលមិនមានរោគសញ្ញា សូមតាមដានសុខភាពខ្លួនឲ្យបានដិតដល់ ក្នុងរយៈពេល ១៤ថ្ងៃ ដោយរាប់ចាប់ពីថ្ងៃទី ២០ កុម្ភ ២០២១ មក៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក chlatjobs@gmail.com