ភ្នំពេញ៖ ទស្សនិកជនក៏ដូចជាហ្វេនៗអ្នកគាំទ្រជាច្រើន បានស្គាល់ច្បាស់មកហើយ ពីតារាចម្រៀងស្រី អ្នកនាង សួស វីហ្សា ដែលមាន សមត្ថភាពផ្នែកចម្រៀង មានទឹកដមសម្លេងផ្អែមពីរោះមានឈ្មោះបោះសម្លេង ដែលអ្នកនាងស្ថិតនៅក្នុងទ្រនំផលិតកម្ម រស្មី ហង្ស មាស មួយរូបនេះ។

ក្រោយពីទទួលបានចំណងអាពាហ៍ពិពាហ៍ ជាមួយនិងស្វាមី ដែលជាពិធីករ និងតារាសម្តែង លោក Tommy អស់រយៈពេលបីឆ្នាំរួចមក អ្នកនាង សួស​ វីស​ វីហ្សា ហាក់មានសេចក្តីសុខក្នុងជីវិតគូរមួយនេះ គួរឲ្យកត់សម្គាល់។ ដោយឡែកអ្នកនាងក៏បានផ្អាកពីសិល្បៈអស់មួយរយៈបន្ទាប់ពី បានពពោះកូនស្រី ដ៏សែនcute​គួរឲ្យស្រលាញ់មួយរូបកាលពីឆ្នាំ ២០១៩។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ងាកមកមើលពីជីរិតឯកជន និង ជាអ្នកម្តាយសម័យថ្មីមួយរូបនេះវិញ ហាក់មានសេចក្តីសុខ​ ទាំងផ្លូវចិត្ត និងផ្លួវកាយ ដែលស្នេហារបស់អ្នកនាង មួយនេះហាក់ដូចជា មានភាពជ្រាលជ្រៅមិនសូវច្រលំគេប៉ុន្មានទេ ដោយស្វាមី តែងតែធ្វើឲ្យនាងសើចរាល់ថ្ងៃស្ទើរតែជ្រួញមុខទៅហើយ។​ 

យ៉ាងណាមិញ តារាចម្រៀងមួយរូបនេះ និងស្វាមី ញឹកញាប់តែងតែងបង្ហោះ រូបភាព ស្វីតៗ និងភាពផ្អែមល្ហែមដែលបង្ហាញពីសេចក្តីរបស់ពួកគេផងដែរ នៅលើបណ្ដាញសង្គម ដែលធ្វើឲ្យអ្នក គាំទ្រ លាន់មាត់សរសើរ និងច្រណែនពីជីវតគូររបស់តារាមួយដួងនេះ បើទោះបីពួកគេមានកូនស្រីមួយហើយក៏ដោយ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នក នាង សួស វីហ្សា
វីហ្សា និង​ស្វាមី
វីហ្សា និង​ស្វាមី
វីហ្សា និង​ស្វាមី
វីហ្សា និង​ស្វាមី
វីហ្សា និង​ស្វាមី
វីហ្សា និង ស្វាមី
វីហ្សា និង​ស្វាមី និង​ កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]