ភ្នំពេញ៖ ខ្សែភាពយន្តខ្មែរនាចុងទសវត្សទី៦០ និងដើមទសវត្សទី ៧០ ត្រូវបានគេប្រសិទ្ធិនាមថា ជាយុគមាស នៃវិស័យសិល្ប:ខ្សែភាពយន្តខ្មែរ ដែលត្រូវបានមហាជនពេញផ្ទៃប្រទេសនិយមគាំទ្រ និងតាមដាន ហើយសូម្បីតែបរទេសក៏ទទួលស្គាល់នូវគុណភាពខ្សែភាពយន្តខ្មែរ ដែលមានកម្រិតខ្ពស់ខាងផ្នែកបច្ចកទេសផងដែរ។
យ៉ាងណាមិញ តារាប្រុសខ្មែរដែលត្រូវបានប្រសិទ្ធិនាមថាជាគ្រាប់ពេជ្រ ប្រចាំទសវត្សនៃយុគមាសរបស់ខ្សែភាពយន្តខ្មែរ ក៏ត្រូវបានប្រជាពលរដ្ឋខ្មែរ ជាពិសេសគឺចាស់ៗកាលពីសម័យនោះ ចងចាំទុកនៅក្នុងចិត្តមិនភ្លេចសោះឡើយ។តារាឯកប្រុសឆ្នើមទាំង៤រូបនោះរូមមាន៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. លោក គង់ សំអឿន: លោកកើតក្នុងឆ្នាំ១៩៤១ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្លាប់នៅក្នុងរបបវាលពិឃាត១៩៧៥។
២. លោក ជាយុទ្ធថន: លោកកើតនៅក្នុងឆ្នាំ១៩៣០ នៅជ្រោយចង្វារ រាជធានីភ្នំពេញ និងស្លាប់នៅក្នុងរបបវាលពិឃាតនៅស្រុកមោងឬស្សី ខេត្តបាត់ដំបង។
៣.លោក ណុប ណែម កើតក្នុងឆ្នាំ១៩៣៦ នៅភូមិ ស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ លោកបានទទួលមរណភាពនៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។
៤/. លោកវណ្ណ វណ្ណ: លោកកើតនៅក្នុងឆ្នាំ១៩៤៦ និងទទួលមរណភាពដោយដៃនៃបនប្រល័យពូជសាសន៍ខ្មែរក្រហម នាឆ្នាំ១៩៧៦ ក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
មរណភាពដ៏ព្រៃផ្សៃនៃការស្លាប់របស់វីរសិល្បករនៃខ្សែភាពយន្តខ្មែរបានបន្សល់ទុក នូវការសោកស្តាយជាខ្លាំងដល់ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសតែម្តង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]