អំឡុង​មាន​ផ្ទៃ​ពោះ ស្ត្រី​ងាយ​នឹង​រលាក​រលាក​អញ្ចាញ​ធ្មេញ និង​ឈាម​តាម​ជើង​ធ្មេញ ងាយ​ហើម និង​ដុះ​លូត​វែង​នៅ​អញ្ចាញ​ធ្មេញ ឬ​ឡើង​ពង​បែក​ក្នុង​មាត់​ជា​ញឹកញាប់។ នេះ​បើ​តាមការ​ផ្សព្វផ្សាយ​នៅ​លើ​ផេកផ្លូវការ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។

ចុះ​បើ​ស្ត្រី​ពពោះ​ងាយ​នឹង​មាន​បញ្ហា​ធ្មេញ គួរ​ធ្វើ​ដូច​ម្តេច? តើ​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន​អត់? ប្រើ​ទៅ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទេ? បញ្ហា​នេះ​មន្ទីរពេទ្យ​កាល់ម៉ែត​បញ្ជាក់​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ​ឈឺ​ធ្មេញ​នៅ​ក្នុង​ត្រីមាសទី១ ឬ​ត្រីមាស​ទី៣ ត្រូវ​ប្រឹក្សា​ជាមួយ​ទន្តបណ្ឌិត​ជំនាញ ដើម្បី​រក​វិធីសាស្ត្រ​ជួយ​ក្នុង​ការ​បំបាត់​ការ​ឈឺចាប់។ ក្នុង​នោះ​ស្ត្រី​ពពោះ​មិន​ត្រូវ​ប្រើ​ថ្នាំ​ដោយ​ខ្លួន​ឯង​នោះ​ទេ ការ​ប្រើ​ថ្នាំ​ដោយ​មិន​មាន​វេជ្ជបញ្ជា អាច​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុង​ករណី​មាន​ការ​រលាក​ស្រួចស្រាល់​ដែល​ត្រូវ​ព្យាបាល​បន្ទាន់​ដូច​ជា ការ​ករ​ខ្ទុះ​ពី​ធ្មេញ នាំ​ឲ្យ​ហើម​មុខ​មាត់ ត្រូវ​មាន​ការ​ប្រឹក្សា​ពី​គ្រូពេទ្យ​ផ្នែក​សម្ភព និង​សហការ​ជាមួយ​ទន្តបណ្ឌិត ដើម្បី​រក​ដំណោះ​ស្រាយ ដែល​មាន​សុវត្ថិភាព។

ចុះស្ត្រីមានផ្ទៃពោះអាចធ្វើធ្មេញបានទេ?

 ការងារជាទូទៅដូចជាការសម្អាតធ្មេញ ឬប៉ះធ្មេញ មិនមានការប៉ះពាល់ឡើយ។ ដោយឡែក ការដកធ្មេញ ការព្យាបាលធ្មេញ ឬការវះកាត់ក្នុងមាត់ ត្រូវមានការប្រឹក្សាជាមួយទន្តបណ្ឌិត និងទាមទារនូវការពិនិត្យតាមដាន និងការយកចិត្តទុកដាក់ខ្ពស់។ ឯការធ្វើឲ្យសោភ័ណភាពប្រសើរ ដូចជា ពត់តម្រង់ធ្មេញ គួររង់ចាំក្រោយសម្រាល។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]