ភ្នំពេញ៖ កាលពីម្សិលមិញនេះ សមាជិករបស់ក្រុមតារាចម្រៀងនារី 2themoon បានចេញបង្ហាញមុខតារាមួយដួងជាផ្លូវការហើយ ក្នុងចំណោមសមាជិកទាំង១៣ ដែលធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំងជាមួយនិងសម្រស់ដ៏ស្រស់ស្អាត បែបកូរ៉េរបស់នាងគឺកញ្ញា លីកា។

ជាក់ស្តែងនូវប៉ុន្មាននាទីមុននេះ ផេកផ្លូវការរបស់ក្រុមតារាចម្រៀង 2themoon គឺ 2themoon Cambodia បានបើកបង្ហាញនូវមុខតារាចម្រៀងនារីមួយដួងទៀត ដែលជាការទន្ទឹមរង់ចាំរបស់អ្នកតាមដានបានមកដល់ហើយ គឺកញ្ញា SKY។  ដោយឡែកនិយាយពី សម្រស់របស់តារាចម្រៀងនារីមួយដួងនេះវិញ គឺស្រស់ស្រទន់ Cute cute បែបកូនក្មេងតែម្តង អមជាមួយនឹង រូបសម្បត្តិធម្មជាតិ ដោយទម្រង់មុខ​ ពងក្រពើ បបូរមាត់ស្តើងទាក់ទាញ រួមជាមួយនឹង ផ្ទៃមុខបែបស៊ីចម្ពូ ស្បែកស្រស់ភ្លឺថ្លា ពីធម្មជាតិរបស់នាង ឥតខ្ចោះតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀត នាងក៏មាននាមហៅក្រៅថាជា ក្ងានពណ៌ស ដែលគួរឲ្យស្រលាញ់ផងដែរ។ ជាបន្តបន្ទាប់ ការប្រកាសនិងបើកបង្ហាញជាផ្លូវការនូវរាល់ សមាជិកក្រុមចម្រៀងនារីរបស់ 2themoon និងមានការផ្សព្វផ្សាយបន្ត ដើម្បីជាចំណីអារម្មណ៍ និងផ្តល់នូវអ្វីដែលប្លែកដល់អ្នកគាំទ្រផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

សមាជិកដ៏ទៃទៀត(មិនទាន់បង្ហាញ)
សមាជិកដ៏ទៃទៀត(មិនទាន់បង្ហាញ)
សមាជិកដ៏ទៃទៀត(មិនទាន់បង្ហាញ)
សមាជិកដ៏ទៃទៀត(មិនទាន់បង្ហាញ)
សមាជិក2themoon(SKY) 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]