ថៃ៖ ពិតណាស់ ទោះបីលែងលះគ្នាក៏ពិតមែន តែតារាសម្តែងស្រី Aff Taksaorn រូបនេះនៅតែអនុញ្ញាតឲ្យស្វាមីមានសិទ្ធិក្នុងការមើលថែកូន និងចេញចូលលេងជាមួយកូនបាន ជាធម្មតា។ 

ជាមួយគ្នាថ្មីៗ Songkran អតីតស្វាមីបាននាំកូនស្រីទៅ លេងជិះស្គីក្តារបន្ទះ ជាមួយនឹងអនាគតអ្នកម៉ាក់ថ្មី តារាសម្តែងស្រី Matt ដោយមិនបានប្រាប់ខ្លួនជា អ្នកម៉ាក់ឲ្យបានដឹងនោះ ស្រាប់តែ តារាស្រីរូបស្រស់ Aff បានបង្ហាញភាពមិនពេញចិត្ត នៅពេលឃើញបែបនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា Aff បានបន្តថា ក្នុងនាមជាអ្នកម៉ាក់ នាងពិតជាពេញចិត្ត និងសប្បាយរីករាយខ្លាំង ពេលឃើញកូនស្រីអាចសាកល្បងអ្វីដែលថ្មី សកម្មភាពចម្រុះកីឡាបែបនេះ ម៉្យាងទៀត ខ្លួនក៏មិនបាន ហាមឃាត់និង បង្អាក់មិនឲ្យលោកប៉ា មិនអាចនាំកូនទៅដើរលេងទេ តែយ៉ាងណាក៏គួរតែប្រាប់ខ្លួនឲ្យបានដឹងមុន ដើម្បីខ្លួនជាម្តាយ ងាយស្រួលក្នុង ការរៀបចំសម្លៀកបំពាក់ឲ្យកូនងាយស្រួល និងស្របតាមកាលៈទេសៈបាន៕

បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖

Aff
Aff និងកូនស្រី
Songkran និងកូនស្រី
Songkran កូនស្រី និងមិត្តភក្តិ
Songkran និង Matt
កូនស្រី Aff
កូនស្រី Aff
កូនស្រី Aff

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]