ហុងកុង: តារាសម្តែងហុងកុង បុិនប្រសប់ខាងកំប្លែងស្ងួត សម្តីចាក់ទឹកមិនលិច និងជាដៃគូរសម្តែងសឹងតែគ្រប់រឿងជាមួយនិងទិនហ្វី គឺលោក ពូ​តាត( Ng Man-tat) ដែលកើតនៅថ្ងៃទី២ មករា ឆ្នាំ១៩៥២ និងបានទទួលមរណភាពកាលពីពេលថ្មីៗនេះ ពោលគឺកាលពីថ្ងៃសៅរ៍ ទី២៧ ខែកុម្ភ: កន្លងទៅនេះ បានបង្កឲ្យមហាជន ពិសេសអ្នកដែលស្រលាញ់គាំទ្រលោក សឹងទប់ទឹកភ្នែក និងយំដួលដើមករ មិនស្ទើរក្រោយបានឭដំណឹងមរណភាពដ៏ភ្ញាក់ផ្អើលរបស់លោក។

  ពូ​តាត( Ng Man-tat)   
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ តារាសម្តែងដ៏បុិនប្រសប់ និងប្រកបដោយសមត្ថភាពពេញខ្លួនរូបនេះ យោងតាមគេហទំព័រព័ត៌មានផ្លូវការមួយដ៏ល្បីល្បាញ ឈ្មោះថា CELEBRITY NEW WORTH បានបង្ហាញអំពីតួលេខនៃចំនួនទឹកប្រាក់សរុបរបស់លោក នៅក្នុងអាជីពជាអ្នកសិល្ប:របស់លោក ដែលទ្រព្យសរុបរបស់លោក មានរហូតទៅដល់ ៦០លានដុល្លារ ដែលតួលេខនេះរាប់បញ្ចូលទាំងអចលនទ្រព្យ និងទ្រព្យសកម្មរបស់លោកដទៃផ្សេងទៀត។

  ពូ​តាត( Ng Man-tat)  និងទិនហ្វី  

គួររំលឹកផងដែរថា លោកពូតាត (Ng Man-tat) បានចាប់ផ្តើមប្រឡូកនៅក្នុងវិស័យសិល្ប:ជាលើកដំបូងនៅក្នុងកំឡុងឆ្នាំ១៩៧៥ ហើយលោកក៏ធ្លាប់បានឈ្នះពានរង្វាន់ជាច្រើនផងដែរ បូករួមទាំងពានរង្វាន់ Hong Kong Film Award ដែលលោកបានជាប់ឈ្មោះថា ជាតួអង្គរងដែលល្អបំផុតប្រចាំឆ្នាំ១៩៩១៕

  ពូ​តាត( Ng Man-tat) 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]