អាមេរិក៖ ហាងលក់រាយរបស់ Apple ចំនួន270កន្លែងនៅសហរដ្ឋអាមេរិកត្រូវបានបើកដំណើរការជាថ្មីម្តងទៀតនៅថ្ងៃទី1 ខែមីនា ឆ្នាំ2021 ដែលនេះជាលើកទីមួយហើយដែល Apple បានបើកទីតាំងរបស់ខ្លួនទាំងអស់ឡើងវិញ ចាប់តាំងពីការបិទកាលពីខែមីនា ឆ្នាំ2020មក។

នៅពេលការបិទទ្វារដំបូងបានកើតឡើងនៅថ្ងៃទី14 ខែមីនា ឆ្នាំ2020 ក្រុមហ៊ុន Apple គ្រោងនឹងបើកហាងឡើងវិញនៅថ្ងៃទី27 ខែមីនា ប៉ុន្តែបើកវិញមិនបាន ហើយហាងបានបើកហើយបិទទៅវិញជាបីបួនលើកឯណោះ ដោយសារតែជំងឺរាតត្បាតបានបន្ត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហាងខ្លះបានចាប់ផ្តើមបើកដំណើរការឡើងវិញនៅខែឧសភា ឆ្នាំ2020 ប៉ុន្តែរហូតមកដល់ថ្ងៃនេះទើបទីតាំងទាំងអស់ត្រូវបានបើកដំណើរការមកវិញ។ ហាងនៅក្នុងរដ្ឋតិចសាស់ រួមទាំងហាងនៅ Houston និង Dallas គឺជាហាងចុងក្រោយដែលបានបើកដំណើរការឡើងវិញ បន្ទាប់ពីព្យុះព្រិលបានបង្កការប៉ះពាល់ដល់តំបន់ទាំងនោះយ៉ាងខ្លាំង។

ដូចដែលបានកត់សម្គាល់ដោយគេហទំព័រ 9to5Mac មានការរឹតត្បិតនៅតាមហាង Apple Stores ជាច្រើននៅសហរដ្ឋអាមេរិក ដែលខ្លះផ្តល់ជូននូវការណាត់ទិញទំនិញ (in-store shopping appointments) នៅតាមហាង ខណៈហាងខ្លះទៀតដាក់ឱ្យ pick​ up រាល់ការបញ្ជាទិញតាមអ៊ិនធឺរណេត។

Apple បានអនុវត្តគោលការណ៍សុខាភិបាលនិងសុវត្ថិភាពក្នុងតំបន់ ចំពោះហាងណាដែលបើកដំណើរការ ដែលអាចនិយាយបានថានឹងអាចមានការបិទទ្វារបន្ថែមទៀតនៅថ្ងៃមុខ ប្រសិនបើមានការផ្លាស់ប្តូរនៅក្នុងរដ្ឋណាមួយ។

ក្រៅពីហាងនៅសហរដ្ឋអាមេរិក ហាង Apple Store នៅបារាំង និងប្រេស៊ីលនៅតែបិទទ្វារនៅឡើយ៕

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]