ចិន៖ រឿងរ៉ាវនៃជីវិតអាពាហ៍ពិពាហ៍របស់ តារាសម្តែងស្រីជួរមុខ AngelaBaby រវាងនឹងតារាសម្តែងប្រុស Huynh Hieu Minh ពីទំនាក់ទំនងប្តីប្រពន្ធរបស់អ្នកទាំងពីរ នូវតែធ្វើឲ្យមហាជន ដាក់ការសង្ស័យ និងមានការងឿងឆ្ញល់ជាខ្លាំង នៃជីវិតក្រោយឆាកអ្នកទាំងពីរ ព្រោះរហូតមកដល់ពេលនេះ មិនទាន់មាននរណាម្នាក់ចេញមុខមកបកស្រាយ អំពីរឿងចម្រូងចម្រាស នូវពាក្យចចាមអារ៉ាម រឿងរកាំរកូសរបស់អ្នកទាំងពីរ។
ជាក់ស្តែងកាលពីថ្មីៗនេះ គូស្វាមីភរិយាតារាមួយគូនេះ បានបង្ហាញវត្តមាន នៅកម្មវិធី ចែកពានរង្វាន់ Weibo ដែលបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្រ ចំណាប់អារម្មណ៍ជាខ្លាំង និងមានទាក់ទាញកាន់តែទ្វេដង ជាមួយនឹងសកម្មភាព បែបប្លែកៗ របស់គូស្វាមីតារាមួយគូនេះ ក្នុងនាមងាជា ប្តីហើយនឹងប្រពន្ធ បែរជាធ្វើបែបនេះទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ ត្រូវបានគេរាយការណ៍មកថា អ្នកទាំងពីរ មិនបានដើរជាមួយគ្នា នៅលើកម្រាលព្រំក្រហមនោះទេ។ អ្វីដែលចម្លែកនោះគឺអ្នករៀបចំកម្មវិធី ក៏បានរៀបចំកន្លែងឱ្យពួកគេអង្គុយ នៅឆ្ងាយពីគ្នា មិននៅក្បែរគ្នាដូចគូស្នេហ៍តារាដទៃទៀតនោះទេ។
ក្រោយពីឃើញបែបនេះ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីទំនាក់ទំនងរវាងពួកគេ ថាមានអ្វីឲ្យប្រាកដ ព្រោះ វាមានព័ត៌មានចេញមកជាហូរហែរ នៃជីវិតក្រោយឆាក ថាកំពុងតែមានភាពប្រេះឆា ដែលស្ថិតនៅក្រោមភាពស្រពិចស្រពិលជាខ្លាំង លើសពីនេះទៅទៀត ខណៈពេលនេះ បែរជាមិនអើពើ មិនរកខ្វល់ពីគ្នា បែរជេាធ្វើដូចអ្នកដទៃទៅវិញ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]