ហុងកុង៖ កាលពីប៉ុន្មានថ្ងៃមុន តារាសម្តែងនិង ចម្រៀង ហុងកុង Alex To បានរៀបរាប់ពីសកម្មភាពក្រៅឆាកខ្ទេចខ្ទីគ្មានសេសសល់ របស់កំពូលតារាសម្តែង Ng Man Tat កាលពីនៅរស់និង ពេលដែលពួកគេទាំងពីរកំពុងតែធ្វើការជាមួយគ្នា។
ដោយឡែក តារាប្រុសរូបនេះ សម្តែងសេចក្តីគោរពនិង ការជូនដំណើរ Ng Man Tat ជាលើកចុងក្រោយនៅក្នុងបណ្តាញសង្គម ជាមួយសារដ៏វែងអន្លាយចំពោះដំណើរដើមទងដំបូងៗដែលពួកគេបានធ្វើការជាមួយគ្នា ដើម្បីថតខ្សែភាពយន្តមួយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកាលពីដំបូងឡើយពួកគេចាប់ផ្តើម ថតខ្សែយន្ត «Young People of Border Town» នៅឆ្នាំ២០០៤ មានថ្ងៃមួយអាកាសធាតុចុះត្រជាក់ខ្លាំងរហូតដល់១១អង្សារ បុគ្គលិកមួយចំនួនមានអាវរងារនិង មួយចំនួនទៀតរងាររួញដោយមិនមានអាវរងារនោះទេ ដោយមិនអាចឈរមើលនឹងភ្នែកបាន ស្អែកឡើងពេលព្រឹក Ng Man Tat បានឈាងចូលទៅផ្សារនៅទីក្រុង ហើយត្រឡប់មកវិញជាមួយនឹងអាវរងារមានលើសពី២០ ដើម្បីចែកហ្វ្រីដល់នរណាដែលមិនទាន់មានអាវរងារ។ ក្រៅពីនេះទៀត លោកក៏ជាមនុស្សដែលតស៊ូ គោរពនូវការងារ ដោយពេលនោះលោកត្រូវបានសត្វអូដ្ឋធាក់ធ្វើឲ្យបាក់ភ្លៅខាងស្តាំ ប៉ុន្តែលោកមិនបានបញ្ឈប់នូវ សកម្មភាពការថតឡើយ ដោយសុខចិត្តប្រើប្រាស់ឈើច្រត់ដល់ចប់ការថតតែម្តង ហើយមិនចេះទាំងរអ៊ូរទាំអំពីរបួសបន្តិចសោះឡើយ ជាងនេះទៅទៀតអនុស្សាវរីយ៍ដែល Alex To នៅសល់ជារូបរាងនោះគឺ សៀវភៅ «The Birth Of Character» ដែល Ng Man Tat បានផ្តល់ជូនជាកាដូ សម្រាប់បង្កើនចំណេះដឹងបន្ថែមដល់តួអង្គសម្តែងផងដែរ។
សរុបមក Alex To បានចាត់ទុកតារារូបនេះ ដូចជាសាច់ញាតិម្នាក់ទៅហើយ ដូច្នេះការស្លាប់របស់ Ng Man Tat បានធ្វើឲ្យលោកមានការខូចចិត្តនិង នឹករលឹកដល់គាត់យ៉ាងខ្លាំងដែរ ទោះបីជារយៈពេលដែលពួកគេធ្វើការជាមួយគ្នាមានតែរយៈពេលខ្លីត្រឹមតែ២ខែក៏ពិតមែនក្តី ប៉ុន្តែធ្វើឲ្យរូបលោកចងចាំនូវសកម្មភាពដ៏ល្អរបស់តារាប្រុសនេះជារៀងរហូត៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]