សមត្ថភាពគ្រប់គ្រងផ្លូវចិត្ត គឺជាគ្រឿងសម្គាល់សុខភាពនៃមនុស្សគ្រប់រូប មិនថាស្ថិតក្នុងវ័យណាឡើយ។ ចំពោះក្មេង នៅពេលដែលពួកគេមានសមត្ថភាពគ្រប់គ្រងផ្លូវចិត្តល្អ ពួកគេមិនមានភាពហត់នឿយ នៅពេលជិះកង់នៅបរិវេណជិតៗផ្ទះ ឬអាចបន្តការលេងកីឡាបានយ៉ាងស្វាហាប់។ យ៉ាងណាមិញ ការធ្វើលំហាត់ប្រាណតែមួយមុខ មិនអាចឲ្យក្មេងៗមានសមត្ថភាពគ្រប់គ្រងផ្លូវចិត្តបានល្អឡើយ លុះត្រាតែមានការរក្សាទម្ងន់ខ្លួនឲ្យបានល្អ និងញ៉ាំអាហារដែលសំបូរទៅដោយអាហារជីវជាតិ ទើបជាការប្រសើរ។ ដូច្នេះហើយ ប៉ាម៉ាក់គប្បីណែនាំកូនអំពីកត្តាសំខាន់ៗទាំងបី ដែលអាចនាំពួកគេឆ្ពោះទៅរកជោគជ័យនៅពេលអនាគត។
១. រក្សាទម្ងន់ខ្លួនឲ្យបានត្រឹមត្រូវ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រសិនបើកូនលើស ឬខ្វះទម្ងន់ វាអាចប៉ះពាល់ដល់សមត្ថភាពគ្រប់គ្រងផ្លូវចិត្តរបស់ពួកគេ។ ដូចនេះប៉ាម៉ាក់ត្រូវប្រាកដថាកូនមានទម្ងន់ខ្លួនសមស្រប ដើម្បីជួយឲ្យសុខភាពក្មេងកាន់តែរឹងមាំទ្វេដង។ ប៉ាម៉ាក់អាចប្រើ BMI ឬសន្ទស្សន៍ម៉ាសរាងកាយ ក្នុងការវាយតម្លៃកម្រិតជាតិខ្លាញ់ក្នុងរាងកាយរបស់កូន ពីព្រោះវាមានភាពត្រឹមត្រូវជាងការគណនាទម្ងន់ខ្លួនតែមួយមុខ។
២. ធ្វើលំហាត់ប្រាណជាប្រចាំ
នៅពេលដែលកុមារញ៉ាំអាហារសុខភាព ព្រមទាំងមានទម្ងន់ខ្លួនសមស្រប ពួកគេអាចមានសមត្ថភាពគ្រប់គ្រងផ្លូវចិត្តរួចទៅហើយ។ ប៉ុន្តែ ប្រសិនបើចង់ឲ្យពួកគេចេះស៊ូទ្រាំបន្ថែម ប៉ាម៉ាក់ចាំបាច់ត្រូវហ្វឹកហ្វឺនបេះដូង ក៏ដូចជាសួតរបស់ពួកគេឲ្យបំពេញមុខងារកាន់តែមានប្រសិទ្ធភាព។
ជាទូទៅ ក្មេងៗគប្បីធ្វើលំហាត់ប្រាណយ៉ាងហោចណាស់មួយម៉ោងក្នុងថ្ងៃ ដូចជាការរត់ ហែលទឹក ជិះកង់ ឬលេងបាល់ទាត់ជាដើម។ បន្ថែមពីនេះ សាច់ដុំរឹងមាំក៏រួមចំណែកនៃការបង្កើនសមត្ថភាពគ្រប់គ្រងផ្លូវចិត្តផងដែរ។ ក្នុងករណីដែលកូនខ្សោយកម្លាំង ពួកគេនឹងមានអាការៈហត់នឿយយ៉ាងឆាប់រហ័ស។ ហេតុនេះហើយ យើងគួរឲ្យកូនចូលរួមសកម្មភាពពង្រឹងសាច់ដុំយ៉ាងហោចណាស់៣ថ្ងៃក្នុងមួយសប្ដាហ៍។
៣. របបអាហារត្រឹមត្រូវ
របបអាហារមានតួនាទីសំខាន់បំផុតចំពោះសុខភាពរាងកាយយើងទាំងមូល។ នៅពេលដែលកុមារទទួលបានអាហារសុខភាពនៅក្នុងបរិមាណត្រឹមត្រូវ ពួកគេនឹងមានទម្ងន់ខ្លួនសមស្រប ក៏ដូចជាមានថាមពលរាងកាយរយៈពេលយូរ។ របបអាហារល្អៗ ដែលក្មេងគួរញ៉ាំជាប្រចាំមានដូចជា បន្លែ និងផ្លែឈើស្រស់ ដែលសម្បូរទៅដោយវីតាមីនសំខាន់ៗ និងសារធាតុរ៉ែ ដែលជំនួយដល់សុខភាពសរសៃឈាមបេះដូង និងសមត្ថភាពគ្រប់គ្រងផ្លូវចិត្ត។ បន្ថែមពីនេះ ចូរឲ្យកូនញ៉ាំប្រភេទគ្រាប់ធញ្ញជាតិ ព្រមទាំងប្រូតេអ៊ីនដែលមាននៅក្នុងសាច់មាន់ ត្រី សណ្ដែក និងតៅហ៊ូជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]