ភ្នំពេញ៖ ថ្មីៗនេះ vivo ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូន ដែលធំជាងគេបំផុតរបស់ពិភពលោក បានធ្វើការផ្សាយបន្តផ្ទាល់នូវវីដេអូស្រ្ទីមីងកម្រិតខ្ពស់ ដល់ទៅ 8K ultra-high-definition (UHD) ដែលដំណើរការដោយបច្ចេកវិទ្យា 5G នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Mobile World Congress (MWC) Shanghai 2021 ។ នេះគឺជាការបង្ហាញអំពីភាពខ្លាំងរបស់ក្រុមហ៊ុន vivo នៅក្នុងការស្រាវជ្រាវ និងអភិវឌ្ឍទៅលើប្រព័ន្ធបច្ចេកវិទ្យា 5G millimeter wave (mmWave)។
នៅក្នុងព្រឹត្តិការណ៍សមាជនេះ ក្រុមហ៊ុន vivo បានប្រើប្រាស់នូវស្ថានីយមូលដ្ឋាន 5G mmWave នៅក្នុងការបញ្ចូននូវវីដេអូកម្រិត 8K UHD ចេញពីម៉ាស៊ីនមេ Server របស់ខ្លួនទៅកាន់ស្មាតហ្វូនរបស់ vivo ដែលអាចបញ្ចាំងនូវវីដេអូកម្រិត UHD ទៅកាន់ទូរទស្សន៍កម្រិត 8K ថែមទៀត។ ស្មាតហ្វូន vivo នេះ គឺប្រើប្រាស់នូវ 5G Sub-6GHz និងហ្រ្វកង់ mmWave frequency bands (n257/258/260/261) និងការប្រើប្រាស់នូវ NSA dual connectivity (EN-DC)។ នៅក្នុងការបង្ហាញនេះ ក៏ផ្តោតទៅលើភាពខ្លាំងរបស់ក្រុមហ៊ុន vivo នៅក្នុងការស្រាវជ្រាវនិងអភិវឌ្ឍទៅលើប្រព័ន្ធ 5G mmWave និងសក្តានុពលនៃការធ្វើពាណិជ្ជកម្មទៅលើប្រព័ន្ធ 5G mmWave ថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សព្រឹត្តិការណ៍ MWC Shanghai 2021 នេះគឺមាន 5G mmWave Zone ដែលមានការចូលរួមរៀបចំដោយក្រុមហ៊ុន GSMA និងដៃគូចំនួន ៣៩ ទៀតដែលក្នុងនោះគឺមានក្រុមហ៊ុន vivo, China Unicom និង Qualcomm ដើម្បីធ្វើការដាក់តាំងបង្ហាញ និងធ្វើតេស្តទៅលើតម្រូវការជាច្រើននៃប្រព័ន្ធ 5G mmWave ជាពិសេស នៅក្នុងព្រឹត្តិការណ៍កីឡារដូវរងារនេះ។ នៅក្នុងការបង្ហាញនេះ ក៏មានសក្តានុពលនៃប្រព័ន្ធ 5G mmWave ក្នុងការបង្កើតនូវបច្ចេកវិទ្យាកម្រិតខ្ពស់ និងឆ្លាតវៃសម្រាប់ព្រឹត្តិការណ៍ Winter Olympics និងលទ្ធភាពជាច្រើនសម្រាប់ប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម និងស្តង់ដារ mmWave របស់ប្រទេសចិន។
នៅក្នុងពេលនេះ សេវាកម្មប្រព័ន្ធ 5G នេះគឺផ្អែកនៅលើប្រព័ន្ធ sub-6GHz និងរលកសញ្ញា mmWave។ សម្រាប់រលកសញ្ញា mmWave នេះគឺមានកម្រិតអេឡិចត្រូម៉ាញ៉េទិចពី 1mm ទៅ 10mm និងកម្រិតហ្វ្រេកង់ 30GHz ទៅ 300GHz។ បើធ្វើការប្រៀបធៀបទៅនឹងកម្រិតក្រោម 6GHz នោះ ប្រព័ន្ធ mmWave គឺមានគុណប្រយោជន៍ជាច្រើន ដែលមាន bandwidth ធំជាងមុន និងការតភ្ជាប់នូវ air interface configuration កាន់តែងាយស្រួលជាងមុន ដែលអាចបំពេញនូវតម្រូវការជាច្រើននៃប្រព័ន្ធទំនាក់ទំនងឥតខ្សែ Wireless និងកម្មវិធីជាច្រើនទៀតបានយ៉ាងរលូនថែមទៀត។ សម្រាប់បណ្តាញ high-frequency hybrid networking នេះនឹងក្លាយជាស្ថាបត្យកម្មនៃប្រព័ន្ធទំនាក់ទំនង 5G នេះ។
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុន vivo បានធ្វើការវិនិយោគយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យា 5G mmWave technology ហើយក្រុមហ៊ុននេះ ក៏ទទួលបាននូវលទ្ធផលជាច្រើនដ៏អស្ចារ្យផងដែរ។ នៅក្នុងឆ្នាំ 2016 នេះ ក្រុមការងារ vivo 5G ចាប់ផ្តើមធ្វើការស្រាវជ្រាវទៅលើបច្ចេកវិទ្យា mmWave technologies និងការអភិវឌ្ឍទៅលើស្តង់ដារ 3GPP R15/R16 mmWave ដែលរួមចំណែកយ៉ាងសំខាន់នៅក្នុងស្តង់ដារ 5G mmWave នេះ។ កាលពីខែកញ្ញាឆ្នាំមុននេះ នៅក្នុងការធ្វើតេស្តដោយស្ថាប័ន IMT2020 (5G) Promotion Group នៅក្នុងទីក្រុងប៉េកាំងបញ្ជាក់ថា កម្រិតនៃ Downlink 4CC របស់ស្មាតហ្វូន 5G mmWave របស់ក្រុមហ៊ុន vivo គឺមានកម្រិត 2.06 gigabits per second (Gbps)។ កាលពីខែវិច្ឆិកា ឆ្នាំមុននេះ នៅក្នុងព្រឹត្តិការណ៍ 2020 World 5G Convention ក្រុមហ៊ុន vivo បានប្រកាសបង្ហាញនូវរបៀបដែលស្មាតហ្វូន 5G mmWave អាចធ្វើការតភ្ជាប់ជាមួយនឹងបណ្តាញឥតខ្សែ Wireless ដែលទាក់ទាញនូវការចាប់អារម្មណ៍ជាច្រើនពីមហាជនផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]