មនុស្សពីរនាក់ដែលស្រឡាញ់គ្នាពិតប្រាកដ គេនឹងដឹងពីរបៀបក្នុងការថែរក្សាគ្នា ការចែករំលែក និងផ្ដល់ឱ្យគ្នាទៅវិញទៅមក មិនមែនចេះត្រឹមតែបង្ខំចង់បានឱ្យម្ខាងផ្គាប់ចិត្តម្ខាង មិនមែនចេះតែទាមទារទៅតាមបំណងរបស់ខ្លួនតែម្ខាង ដោយមិនដឹង និងមិនយល់ពីចិត្តរបស់ដៃគូនោះឡើយ។
ពាក្យមួយឃ្លាដែលគេច្រើនតែនិយាយថា " មនុស្សដែលគេស្រឡាញ់យើងពិត ទោះយើងមិនធ្វើអ្វី ក៏គេនៅតែស្រឡាញ់យើងដែរ " វាក៏ដូចគ្នានឹងពាក្យថា " មនុស្សដែលគេស្រឡាញ់យើង គេប្រាកដជាធ្វើគ្រប់យ៉ាងដើម្បីយើង ដោយមិនចាំយើងទាមទារ ឬប្រាប់គេនោះឡើយ "។
ត្រូវដឹងថា ការស្រឡាញ់ដែលពិតប្រាកដ គឺជាការផ្ដល់ឱ្យ ការចែករំលែក និងការលះបង់ ពុំមែនកើតព្រោះតែការបង្ខំ ការទារមទារ ឬផ្គាប់បញ្ជានោះទេ។ អ្វីដែលកើតឡើងដោយការបង្ខំ ការទារមទារ វាក៏មិនមែនតម្លៃគ្រប់គ្រាន់ ដូចការដែលគេធ្វើដើម្បីយើង ដោយចិត្តរបស់គេនោះដែរ។
ពេលខ្លះ មិនថាយើងមិនថាគេ បើចេះតែមានម្ខាងណាមកបង្ខំ ក៏គ្មានអារម្មណ៍ និងគ្មានសេចក្ដីសុខផ្លូវចិត្តដែរ។ ផ្ទុយទៅវិញ វារឹតតែមានសម្ពាធ បន្ថែមនូវភាពតានតឹងទ្វេដង លើសពីនេះ បើវាកើតឡើងព្រោះតែការបង្ខំ នោះគ្រប់យ៉ាងវាក៏គ្មានតម្លៃ គ្មានអត្ថន័យ តែវាផ្ទុកទៅដោយការឈឺចាប់ និងអារម្មណ៍កាន់តែសោកសៅបន្ថែមតែប៉ុណ្ណោះ។ ត្រូវចាំថា ស្នេហា ការស្រឡាញ់ ត្រូវតែកើតឡើងចេញពីការពេញចិត្ត ការស្ម័គ្រប់ចិត្ត មិនមែនការបង្ខំចិត្ត ឬទាមទារនោះឡើយ៕
ខ្មែរឡូតសូមរក្សាសិទ្ធិ
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]