រាជធានីភ្នំពេញ៖ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីម្សិលមិញ បានបញ្ជាក់ថា កម្ពុជា បានទទួលវ៉ាក់សាំងកូវីដ១៩ ពីមជ្ឈមណ្ឌលកូវ៉ាក់ ដែលជាជំនួយរបស់ WHO ដោយបានផ្តល់ជូនប្រទេសកម្ពុជា កាលពីម៉ោង ៧៖៥០ នាទីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ នេះ។

ក្នុងនោះ កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca ដែលផលិតនៅប្រទេសឥណ្ឌាចំនួន ៣២៤,០០០ ដូស ដោយនេះជាជំហានទី១ នៃការទទួលវ៉ាក់សាំងកូវីដ១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានោះដែរ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ ទទួល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយមានការប្រគល់ពីសំណាក់លោកស្រីវេជ្ជបណ្ឌិត លី អាយលែន ( Mrs. Dr. Li Ailan) តំណាងអង្គការសុខភាពពិភពលោក និង លោកស្រី Ms. Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា និង មានវត្តមាននូវមន្រ្តីជាន់ខ្ពស់របស់ក្រសួងសុខាភិបាល និង អង្គការពាក់ព័ន្ធ។

យ៉ាងណាមិញ សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ទៀតថា កម្ពុជា​នឹងទទួលបានវ៉ាក់សាំងពីអង្គការសុខាភាពពិភពលោក ម្តងទៀត ក្នុងដំណាក់ក្រោយ ក្នុងបរិមាណដទៃទៀត ក្នុងឆ្នាំ២០២១ នេះ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ពិធីប្រគល់- ទទួល វ៉ាក់សាំងកូវីដ ពី WHO
ឯ.ឧ ម៉ម ប៊ុនហេង ក្នុងពិធីប្រគល់- ទទួល វ៉ាក់សាំងកូវីដ ពី WHO
លោកជំទាវ តំណាង WHO
លោកជំទាវ តំណាង WHO
ពិធីប្រគល់- ទទួល វ៉ាក់សាំងកូវីដ ពី WHO
ពិធីប្រគល់- ទទួល វ៉ាក់សាំងកូវីដ ពី WHO
វ៉ាក់សាំងកូវីដរបស់ WHO
វ៉ាក់សាំងកូវីដរបស់ WHO
វ៉ាក់សាំងកូវីដរបស់ WHO
វ៉ាក់សាំងកូវីដរបស់ WHO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]