នូវែលហ្សេឡង់៖ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថា ពួកគាត់បានប្រទះឃើញពូជត្រីឆ្លាមទឹកជ្រៅចំនួន៣ ដែលរស់នៅក្នុងសមុទ្រប្រទេសនូវែលហ្សេឡង់ និងអាចបញ្ចេញពន្លឺបានដោយខ្លួនឯងនៅទីងងឹត។ ប្រភេទត្រីទាំងនេះត្រូវបានគេយកពីតំបន់បាតសមុទ្រ Chatham Rise ភាគខាងកើតប្រទេសនូវែលហ្សេឡង់ នៅក្នុងខែមករាកាលពីឆ្នាំមុន នេះបើយោងតាមសិក្សា។
ត្រីមួយប្រភេទដែលមានព្រុយដូចខ្លែង ត្រូវបានគេស្គាល់ថាជាត្រីកោងខ្នងបញ្ចេញពន្លឺ ដែលអាចលូតលាស់រហូតដល់ប្រវែង១៨០សង់ទីម៉ែត្រ។ សត្វ៣ប្រភេទនេះត្រូវបានគេស្គាល់រួចមកហើយ ចំពោះអ្នកជីវវិទូសមុទ្រ ប៉ុន្តែនេះជាលើកទីមួយហើយដែលបាតុភូត bioluminescence (សរីរាង្គអាចបញ្ចេញពន្លឺ) ត្រូវបានប្រទះឃើញនៅក្នុងខ្លួនពួកវា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈពេលដែលសត្វសមុទ្រជាច្រើន ក៏ដូចជាសត្វល្អិតមួយចំនួនដូចជាសត្វអំពិលអំពែក អាចបញ្ចេញពន្លឺដោយខ្លួនឯង នេះជាលើកដំបូងដែលវាត្រូវបានគេរកឃើញមាននៅក្នុងត្រីឆ្លាមធំៗ។ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ត្រីឆ្លាមដែលបញ្ចេញពន្លឺផ្នែកខាងក្រោមពោះរបស់វា ប្រហែលជាអាចជួយពួកវាបន្លំខ្លួនពីសត្វប្រមាញ់ផ្សេងៗ ឬរងការវាយប្រហារនៅពីខាងក្រោមពួកវា។ ពួកគាត់បាននិយាយថា បាតុភូត bioluminescence គឺស្ថិតនៅតាមកោសិកាផលិតពន្លឺ photophores រាប់ពាន់ ដែលស្ថិតនៅក្នុងស្បែករបស់ត្រីឆ្លាម។
ប្រភេទសត្វទាំងបីដែលត្រូវបានគេសិក្សា បានរស់នៅក្នុងតំបន់ដែលមានជម្រៅចាប់ពី២០០ម៉ែត្រទៅ១,០០០ម៉ែត្រ (ជម្រៅអតិបរិមាដែលពន្លឺព្រះអាទិត្យអាចជះចូលទៅដល់)។ ក្រុមអ្នកស្រាវជ្រាវបានបន្ថែមថា ប្រភេទសត្វទាំងនេះប្រឈមនឹងបរិស្ថានដែលខ្វះទីជម្រកដើម្បីលាក់ខ្លួន ដូច្នេះហើយតម្រូវឲ្យពួកវាប្រើវិធីសាស្ត្រ counterilluminati ដែលពួកវានឹងត្រូវបញ្ចញពន្លឺឲ្យស្របគ្នានឹងបរិស្ថាននៅជុំវិញដែលមានពន្លឺដែរ ដើម្បីបន្លំភ្នែក កុំឲ្យសត្រូវចាប់ភ្លឹក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]