បរទេស៖ សណ្ឋាគារអវកាសដំបូងបង្អស់របស់ពិភពលោក នឹងគ្រោងសាងសាង់ក្នុងគន្លងតារាវិថីកម្រិតទាបរបស់ផែនដី នៅឆ្នាំ2025 ហើយវានឹងមានទាំងភោជនីយដ្ឋាន រោងកុន ស្ប៉ា និងបន្ទប់សម្រាប់មនុស្ស400នាក់ទៀតផង។
ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Orbital Assembly Corporation (OAC) ស្ថានីយ Voyager Station នេះអាចដំណើរការបាននៅដើមឆ្នាំ2027 ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវបានសាងសង់ក្នុងគន្លងផែនដី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្ថានីយអវកាសនេះនឹងមានរាងជារង្វង់ធំមួយ ហើយវិលដើម្បីបង្កើតទំនាញសិប្បនិម្មិត ដែលនឹងកំណត់នៅកម្រិត ប្រហាក់ប្រហែលនឹងទំនាញនៅលើផ្ទៃនៃឋានព្រះចន្ទដែរ។
សណ្ឋាគាររបស់ស្ថានីយ Voyager Station នឹងរួមបញ្ចូលនូវលក្ខណៈពិសេសជាច្រើនដូចនឹងនាវាទេសចរណ៍ដែរ ដោយរួមមានកន្លែងមើលទេសភាព (viewing lounges) កន្លែងប្រគុំតន្ត្រី បារ បណ្ណាល័យ កន្លែងហាត់ប្រាណ និងស្ប៉ា ហើយវានឹងវិលជុំវិញផែនដីរៀងរាល់90នាទីម្តង។ វានឹងមាន pods ជាច្រើនដែលភ្ជាប់នៅខាងក្រៅនៃរង្វង់វិល ហើយ pods ទាំងនេះអាចត្រូវបានលក់ទៅអោយភ្នាក់ងារដូចជាអង្គការណាសា និងទីភ្នាក់ងារអវកាសអឺរ៉ុប ESA សម្រាប់ការស្រាវជ្រាវអវកាស។

វានឹងមានម៉ូឌុលស្នាក់នៅចំនួន24 ភ្ជាប់ទៅនឹងផ្នែកខាងក្រៅនៃរង្វង់។ ម៉ូឌុលខ្លះក្នុងចំណោម24ម៉ូឌុលទាំងនេះ នឹងរួមបញ្ចូលកន្លែងហាត់ប្រាណ ផ្ទះបាយ ភោជនីយដ្ឋាន បារ និងកន្លែងសំខាន់ៗផ្សេងទៀត សម្រាប់អ្នកដែលនៅលើស្ថានីយក្នុងរយៈពេលយូរ។
ម៉ូឌុលផ្សេងទៀតនឹងអាចត្រូវបានជួល ឬលក់ទៅឱ្យក្រុមហ៊ុនឯកជន និងរដ្ឋាភិបាលនានា ដើម្បីប្រើក្នុងគោលបំណងផ្សេងៗ។
ទោះជាយ៉ាងណា មិនមានព័ត៌មានលម្អិតណាមួយអំពីការចំណាយលើការសាងសង់ស្ថានីយអវកាស ឬតម្លៃនៃការចំណាយរយៈពេលមួយយប់នៅក្នុងសណ្ឋាគារនោះទេ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]