កូរ៉េខាងត្បូង៖ អតីតសមាជិក Park Bom ក្រុមចម្រៀងស្រី 2NE1 បានបង្ហាញខ្លួនការបង្ហោះរូបថ្មី បន្ទាប់បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីមួយ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំង នៃរូបសម្រស់ របស់តារាចម្រៀងទោល នៃរូបរាងថ្មីរបស់នាង។
ជាក់ស្តែង នៅលើអ៊ីនស្តារក្រាមរបស់ តារាស្រីរូបនេះ ក្នុងឈុតរ៉ូតពណ៌ខ្មៅ ដែលមានលាយពណ៌មាស ឈរបង្ហាញរូបរាងមានសភាពស្លឹមជាងមុនបន្ថែមទៀត អ្វីដែលពិសេសម៉ូតសក់សេះប្រចាំត្រកូលរបស់នាង បានធ្វើឲ្យនាងស្អាតខ្លាំងអស់ទាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាខ្លាំងជាងនេះទៅទៀត ទម្រង់មុខរបស់ តារាស្រីវ័យ ៣៦ ឆ្នាំ ប្រែក្លាយជាតូច ហើយស្លឹមចេញជាទម្រង់ V គួបផ្សំទៅនឹងការផាត់មុខទៀតផងនោះ មើលទៅឡើងដូចតុក្កតាជ័រ និងមានសម្រស់ស្រស់ស្អាតជាងមុន និងក្មេងជាងវ័យទៀតផង។
យ៉ាងណាមិញ ក្រោយពីឃើញរូបទាំងនេះ ហើយ អតីតតារាស្រីក្នុងផលិតកម្ម YG រូបនេះ ត្រូវបានមហាជន ក៏ដូចជាអ្នកគាំទ្រ បានលាត់មាត់ កោតសរសើរ ពីការផ្លាស់ប្តូរនៃរូបរាងរបស់នាង ត្រឹមរយៈពេលខ្លី ពីធាត់ ប្រែក្លាយរាងស្គមខុសពីមុន ស្ទើតែស្រុងតែម្តង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]